នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរ
23/03/2014 08:59
(VOV)_នាថ្ងៃទី២៣ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាក់ចេញពីរដ្ឋធានីហាណូយ ទៅចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរ លើកទី៣ នៅហូឡង់ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ មិនា។

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរ(JTTXVN) (VOV)_នាថ្ងៃទី២៣ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាក់ចេញពីរដ្ឋ ធានី ហាណូយ ទៅចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរ លើកទី៣ នៅហូឡង់ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ មិនា។ នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទលើក នេះដើម្បីបន្តអះអាងថា៖វៀតណាមជាសមាជិកមានការទទួលខុសត្រូវ ម្ចាស់ការ និងសកម្មរួមវិភាគទានជាមួយសហគមន៍អន្តរជាតិកាត់បន្ថយគ្រោះអាសន្នអំពីសន្តិ សុខ និងសុវត្ថិភាពនុយគ្លេអ៊ែរ។ ទន្ទឹមនឹងនោះអះអាងជាមួយពិភពលោក នូវគោល នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺប្រើប្រាស់ថាមពលនុយគ្លេអ៊ែរដើម្បី គោលដៅសន្តិភាព។ បញ្ចប់ សន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការគុយប៉ា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ មិនា និងនៅហៃទី នាថ្ងៃទី២៨ និងទី២៩ មិនា៕
Related





