នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី
16/05/2016 10:28
(VOV)_នាព្រឹកថ្ងៃទី១៦ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី និងចូលរួមសន្និសីទជាន់ខ្ពស់

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី (VOV)_នាព្រឹកថ្ងៃទី១៦ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី និងចូលរួមសន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍ លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-រុស្ស៊ី។ ដំណើរទស្សន កិច្ចលើកនេះនឹងរួមចំណែកអនុវត្តគោលមាគា៍កិច្ចការបរទេសដែលបានដាក់ចេញ នៅក្នុងមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម លើកទី១២។ទន្ទឹមនឹងនោះ ដំណើរ ទស្សនកិច្ចនៅបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម-រុស្ស៊ី នាំ ទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជំរៅនិងប្រសិទ្ធិភាពថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីផ្នែកព័ត៍មាន សូមអញ្ជើញលោកអ្នកនាងស្ដាប់បទសរសេររបស់អ្នក និពន្ធវិទ្យុសម្លេងវៀតណាម ដោយប្រធានបទ៖ វៀតណាមជំរុញទំនាក់ទំនងសន្ទនា អាស៊ាន-រុស្ស៊ី៕
Related





