VOV WorldVOV World
នាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអ៊ែល
27/06/2017 06:43
(VOVWORLD) -នារសៀលថ្ងៃទី២៦មិថុនានៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួល ជួបជាមួយលោកស្រី Meirav Eilon Shahar ឯកអគ្គរដ្ឋទូតអ៊ីស្រាអ៊ែលប្រចាំនៅវៀតណាម មកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
នាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអ៊ែល
ក្នុងជំនួបនេះ លោក Ngo Xuan Lịch បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ ជម្រុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ីស្រា អ៊ែល ក្នុងនោះមានកិច្ចសហប្រតិបត្តិ ការលើវិស័យការពារជាតិ។ នាយឧត្តមសេនី យ៍សង្ឈឹមថា លោកស្រីឯកអគ្គរដ្ឋទូត បន្តជាស្ពានតភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីស្រាអ៊ែលក្នុង មុខងារថ្មី។ លោកស្រី Meirav Eilon Shahar បានអះអាងថា ពេលវិលត្រឡប់ ទៅមាតុប្រទេសវិញ ទោះបីជាក្នុងឋានៈណាក៏ ដោយ លោកស្រីនៅតែជាស្ពានតភ្ជាប់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរអ៊ីស្រាអ៊ែលនិងវៀតណាមឲ្យ កាន់តែអភិវឌ្ឍន៍នាពេលខាងមុខ៕