NATO ធ្វើសមយុទ្ធពហុជាតិនៅសមុទ្រខ្មៅ
06/03/2017 06:36
(VOVworld) – នាថ្ងៃទី ៥ មិនា ទាហានមកពីប្រទេសជា សមាជិកចំនួន ៧ នៃអង្គការសន្ធិសញ្ញាអាត្លងទិកខាង ជើង (NATO) ចំនួន ១៥០០ នាក់បានចាប់ផ្តើមការធ្វើ សមយុទ្ធពហុជាតិ Poseidon ឆ្នាំ ២០១៧ លើតំបន់ដែន សមុទ្រ អន្តរជាតិប៉ែកខាងលិចសមុទ្រខ្មៅចំណុះរូម៉ានី។

NATO ធ្វើសមយុទ្ធពហុជាតិនៅសមុទ្រខ្មៅ (VNA) (VOVworld) – នាថ្ងៃទី ៥ មិនា ទាហានមកពីប្រទេសជាសមាជិកចំនួន ៧ នៃអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) ចំនួន ១៥០០ នាក់បាន ចាប់ផ្តើមការធ្វើសមយុទ្ធពហុជាតិ Poseidon ឆ្នាំ ២០១៧ លើតំបន់ដែនសមុទ្រ អន្តរជាតិប៉ែកខាងលិចសមុទ្រខ្មៅចំណុះរូម៉ានី។ ការធ្វើសមយុទ្ធមានការចូល រួម របស់នាវាចំបាំងចំនួន ១៧ គ្រឿង យន្តហោះ Puma Naval និងនាវាមុជ ទឹកចំនួន ២ គ្រឿងរួមជាមួយអ្នកមុជទឹក។ ភារកិច្ចស្នូលនៃការធ្វើសមយុទ្ធ លើកនេះគឺសំដៅ លើកកំពស់សមត្ថភាពសហការរវាងប្រទេសជាសមាជិក NATO នានាក្នុងការ បង្ការប្រឆាំងគ្រាប់មីន ក៏ដូចជា វាយតំលៃសមត្ថភាព នៃអង្គភាពរូម៉ានីក្នុងការ ចូលរួមកំលាំងប្រតិកម្មឆាប់រហ័សរបស់ NATO នាឆ្នាំ ២០១៨ ខាងមុខ។ ការធ្វើ សមយុទ្ធនឹងបញ្ចប់នាថ្ងៃទី ១៣ មិនា៕
Related





