NATO មានគោលបំណងបន្តសន្ទនាជាមួយរុស្ស៊ី
15/02/2017 07:31
(VOVworld) - នាថ្ងៃទី១៤ កុម្ភៈ អគ្គលេខាធិការអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាង ជើង (NATO) លោក Jens Stoltenberg ប្រកាសថា លោកគ្រោងជួបសន្ទនា ជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅខាង ក្រៅសន្និសីទសន្តិ សុខ Munich (អាល្លឺម៉ង់) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ កុម្ភៈខាង មុខ។

អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាង ជើង (NATO) លោក Jens Stoltenberg (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១៤ កុម្ភៈ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) លោក Jens Stoltenberg ប្រកាសថា លោកគ្រោងជួបសន្ទនាជា មួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅខាងក្រៅសន្និសីទសន្តិសុខ Munich (អាល្លឺម៉ង់) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ កុម្ភៈខាងមុខ។ អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីការពារជាតិ បណ្ដា ប្រទេសសមាជិក NATO នៅទីក្រុងព្រុចស៊ែល (ប៊ែលហ្សិក) នោះ លោក Jens Stoltenberg អះអាងថា លោកចង់ជួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដោយ សារប្រការនេះវិជ្ជមានសំរាប់ការបន្តកិច្ចសន្ទនាជាមួយរុស្ស៊ី។ ទំនាក់ទំនងរុស្ស៊ី- NATO នាពេលកន្លងទៅគឺតានតឹងណាស់។ភាគីទាំងពីរបាន តភ្ជាប់កិច្ចសន្ទនា ឡើងវិញជាច្រើនលើកច្រើនសា ប៉ុន្តែនៅមានការខ្វែងគំនិត ដែលមិនងាយដោះ ស្រាយទេ ជាពិសេសគឺក្នុងបញ្ហាជំលោះនៅប៉ែកខាងកើត អ៊ុយក្រែននិងសង្គ្រាម ស៊ីវិលនៅស៊ីរី៕
Related
More




