VOV WorldVOV World
NATO អំពាវនាវឲ្យការធានាសន្តិសុខសំរាប់ប្រទេសសមាជិក
31/05/2016 09:51
(VOVworld) - ក្នុងសេចក្ដីថ្លែងការណ៍នេះ NATO បាន អំពាវនាវឲ្យប្រទេសទាំងអស់នៃសម្ព័ន្ធភាពយោធានេះ គប្បីធានាសន្តិសុខសំរាប់ប្រទេសមួយចំនួនដែលមាន លទ្ធភាពទទួលរងការគំរាមកំហែងខាងសន្តិសុខ ជា ពិសេសគឺតំបន់ប៉ែកខាងត្បូងនិងខាងកើតរបស់ NATO។
NATO អំពាវនាវឲ្យការធានាសន្តិសុខសំរាប់ប្រទេសសមាជិក
ប្រធានក្រុមប្រឹក្សាសភាអង្គការ NATO លោក Michael R. Turner (រូបថត៖EPA/TTXVN) (VOVworld) - ក្រុមប្រឹក្សាសភាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាន អនុម័តលើសេចក្ដីថ្លែងការណ៍ដោយអំពាវនាវឲ្យការធានាសន្តិសុខសំរាប់ប្រទេស សមាជិកដែលជាអ្នកជិតខាងរបស់រុស្ស៊ី។ឯកសារនេះត្រូវបានអនុម័តនៅសន្និសីទ ក្នុងរយៈពេល៣ថ្ងៃនៅរដ្ឋធានី Tirana ប្រទេស Albania ដោយមានការចូលរួមរបស់ តំណាងនៃប្រទេសសមាជិកទាំង២៨និងប្រទេសដៃគូនានារបស់ NATO។ក្នុង សេចក្ដីថ្លែងការណ៍នេះ NATO បានអំពាវនាវឲ្យប្រទេសទាំងអស់នៃសម្ព័ន្ធភាព យោធានេះគប្បីធានាសន្តិសុខសំរាប់ប្រទេសមួយចំនួនដែលមានលទ្ធភាពទទួល រងការគំរាមកំហែងខាងសន្តិសុខ ជាពិសេសគឺតំបន់ប៉ែកខាងត្បូងនិងខាងកើត របស់ NATO។សេចក្ដីថ្លែងការណ៍ពោលខាងលើក៏បានលើកច្បាស់ថា ប្រទេស NATO ទាំងអស់គប្បីស្វែងរកដំណោះស្រាយសំដៅកាត់បន្ថយភាពតានតឹងជា មួយរុស្ស៊ីហើយជៀសវាងការប៉ះទង្គិចគ្នាផងដែរ៕