VOV WorldVOV World
នៅមានការខ្វែងគំនិតអំពីគោលដៅបន្ថយបំណុលសាធារណៈរបស់ក្រិក
13/11/2012 10:33
(VOV)-ខណៈពេលដែលក្រិកកំពុងបោអពួយទៅដល់ មាត់ច្រាំងមិនអាចសងបំណុលសាធារណៈបានបណ្តា អ្នកនាំមុខមូលនិធីរូបិយវត្ថុអន្តរជាតិ (IMF)និងតំបន់ ចាយប្រាក់ អឺរ៉ូនៅមានការខ្វែងគំនិតអំពីគោលដៅ ស្នូលក្នុងកម្មវិធីជួយឧបត្ថម្ភក្រិក ដោយ​
នៅមានការខ្វែងគំនិតអំពីគោលដៅបន្ថយបំណុលសាធារណៈរបស់ក្រិក
នៅមានការខ្វែងគំនិតអំពីគោលដៅបន្ថយបំណុល សាធារណៈរបស់ក្រិក (រូបថតៈ Internet) (VOV)-ខណៈពេលដែលក្រិកកំពុងបោះពួយទៅដល់មាត់ច្រាំងមិនអាចសង បំណុលសាធារណៈបានបណ្តាអ្នកនាំមុខមូលនិធីរូបិយវត្ថុអន្តរជាតិ (IMF)និងតំបន់ ចាយប្រាក់ អឺរ៉ូនៅមានការខ្វែងគំនិតអំពីគោលដៅស្នូលក្នុងកម្មវិធីជួយឧបត្ថម្ភក្រិក ដោយ​មានការរួមផ្សំរវាងEUនិងIMF។ ថ្លែងមតិក្នុងសន្និសីទកាសែត បន្ទាប់ពីសន្និ សីទរដ្ឋមន្ត្រី ហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូនាយប់ថ្ងៃទី១២វិច្ឆិកា អ្នកដឹកនាំនៃក្រុម បណ្តារដ្ឋ មន្រ្តីហិរញ្ញវត្ថុតំបន់ Jean Claude Juncker ចាត់ទុកថា ត្រូវពន្យាពេល២​ឆ្នាំថែមទៀតឲ្យក្រិកត្រូវឆ្លើយតបនឹងគោលដៅនាំបំណុលសាធារណៈចុះត្រឹមកម្រិត ១២០% នៃGDP សរុប។ ក៏ក្នុងសន្និសីទកា​សែតពោលខាងលើ អគ្គនាយិកាIMF Christine Lagarde ប្រកាសថា​Aten នៅតែឆ្លើយតបនឹងគោលដៅបន្ថយបំណុល សាធារណៈក្នុងឆ្នាំ២០២០ ដូចជា បានព្រមព្រៀងក្នុងកម្មវិធីជួយសង្គ្រោះលើកទី២ ដែលភាគីទាក់ទិននានា បានយល់ព្រមនាដើមឆ្នាំ២០១២នេះ។ ប៉ុន្តែ ភាគីទាក់ ទិននានានឹងបន្តធ្វើការដើម្បី ដោះស្រាយរាល់ការខ្វែងគំនិតនេះ៕