នៅថ្ងៃទី ៣១ ខែមករា គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ នឹងបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
30/01/2021 12:30
(VOVWORLD) - នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ គណៈកម្មាធិ ការមជ្ឈិមបក្សនីតិកាលទី១៣ នឹងជួបប្រជុំគ្នាលើកទីមួយ ដើម្បីបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខាបក្ស លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម។

តំណាងនានាកំពុងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ (រូបថត៖ VGP) យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីថ្ងៃធ្វើការទី ៥ នៃមហា សន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដែលចេញផ្សាយកាលពីរសៀលថ្ងៃទី ៣០ ខែមករា បានឲ្យដឹងថា នៅរសៀលថ្ងៃដដែលនេះ សមាជិកមហា សន្និបាតទាំងអស់បានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សលើក ទី១៣ រួចរាល់ហើយ។ បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោត មហាសន្និបាតលើកនេះនឹងប្រកាសបញ្ជីឈ្មោះនៃសមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ (រួមទាំងសមាជិកផ្លូវការនិងសមាជិកបម្រុង)។ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ នឹងជួបប្រជុំគ្នាលើកទីមួយ ដើម្បីបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខាបក្ស លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម។ គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំកាលពីព្រឹកថ្ងៃទី ៣០ ខែមករា មហាសន្និបាតបានអនុម័តលើការកែតម្រូវរបៀបវារៈនៃមហាសន្និបាតលើកនេះ ដោយគ្រោងនឹងបិទបញ្ចប់មហាសន្និបាតលើកទី១៣របស់បក្សនៅថ្ងៃច័ន្ទទី ១ ខែកុម្ភៈឆ្នាំ ២០២១ ៕
Related





