នៅវៀតណាមគ្មានការដែលហៅថា៖ទណ្ឌិតសតិសម្ឃជញ្ញះទេ
20/02/2014 11:30
(VOV)_នាថ្ងៃទី ២០ កុម្ភះ ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន ស្ដីពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលអ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក បានចេញសេចក្ដីជូនដំណឹងព័ត៍មានដែលទាក់ទិនដល់សាលក្រមរបស់ Le Quoc Quan ជាអ្នកត្រូវបានតុលាការដ្ឋធានីហាណូយ កាត់ទោសជាប់ពន្ធនាគារ៣០ខែ

(VOV)_នាថ្ងៃទី ២០ កុម្ភះ ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន ស្ដីពីប្រតិកម្មរបស់ វៀតណាម ចំពោះការដែលអ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក បានចេញសេច ក្ដីជូនដំណឹងព័ត៍មានដែលទាក់ទិនដល់សាលក្រមរបស់ Le Quoc Quan ជាអ្នកត្រូវបាន តុលាការដ្ឋធានីហាណូយ កាត់ទោសជាប់ពន្ធនាគារ៣០ខែ និងផាក់ពិន័យជាទឹកប្រាក់ ចំនួន១,២ពាន់លានដុងវៀតណាម ពីបទគេចពន្ធ អ្នកនាំពាក្យ ក្រសួងការបរទេសវៀត ណាម លោក Le Hai Binh បានអោយដឹងថា៖ “ យើងខ្ញុំចាត់ទុកថា៖ការថ្លែងមតិនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គឺមិនសំហេតុសំផលទេ ធ្វើអន្តរាគមចូលក្នុងកិច្ចការផ្ទៃក្នុងរបស់វៀតណាម។ នៅវៀតណាមគ្មានការដែលបានហៅថា៖ទណ្ឌិតសតិសម្ឃជញ្ញះទេ។ ជនគ្រប់រូបដែល រំលោភច្បាប់ នឹងត្រូវបានជំនុំជំរះតាមច្បាប់។” អ្នកនាំពាក្យ ក្រសួងការបរទេសវៀត ណាម លោក Le Hai Binh (VOV) ទាក់ទិនដល់ព័ត៍មានដែលថា៖ជនវៀតណាមមួយនាក់នៅកម្ពុជាត្រូវបានវាយ ស្លាប់ នៅប្រទេសកម្ពុចា លោក Le Hai Binh បានសង្កត់ធ្ងន់ថា៖វៀតណាមថ្កោលទោស យ៉ាងខ្លាំង រាល់អំពើប្រកាន់ពូជសាសន៍ និងបានស្នើស្ថាប័នមានសមត្ថកិច្ចនានារបស់ កម្ពុជាត្រូវស៊ើបអង្កេត និងនាំឧក្រិដ្ឋជនទៅវិនិច្ឆ័យ។ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវមាន វិធានការចាំបាច់ដើម្បីរាំងស្កាត់រាល់អំពើហឹង្សារចំពោះជនវៀតណាមនៅកម្ពុជា៕
Related





