ណាតូគ្រោងនឹងពិភាក្សាលើសំណើរសន្តិសុខរបស់រុស្ស៊ី
20/12/2021 09:30
(VOVWORLD) - នៅថ្ងៃទី ១៩ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងពិភាក្សាអំពីសំណើរបស់ទីក្រុងម៉ូស្គូ ស្តីពីការធានាសន្តិសុខរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht ក្នុងសន្និសីទសារព័ត៌មាននៅមូលដ្ឋានទ័ព Rukla ប្រទេសលីទុយអានី នៅថ្ងៃទី ១៩ ខែធ្នូ។ (រូបថត៖ AFP) លោកស្រីរដ្ឋមន្ត្រី Christine Lambrecht បាននាំចេញសេចក្តីប្រកាសខាងលើនេះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស លីទុយអានី។ មុននោះ កាល់ពីថ្ងៃទី១៧ ខែធ្នូ រុស្ស៊ីបានដាក់សំណើរជូនទៅអង្គការណាតូ និងអាមេរិក ទាក់ទងនឹងការធានាសន្តិសុខរបស់រុស្ស៊ី។ តាមនោះ អង្គការណាតូនឹងដកអង្គភាពរបស់ខ្លួន ដែលឈរជើងនៅប៉ូឡូញ និងអេស្តូនី ព្រមទាំងឡាតវី និងលីទុយអានីផងដែរ។ រុស្ស៊ីក៏បានស្នើរឲ្យមានការធានាដែលមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ថា អង្គការណាតូនឹងបោះបង់ចោលប្រតិបត្តិការយោធានៅអឺរ៉ុបខាងកើត និងអ៊ុយក្រែន ហើយណាតូនឹងមិនទទួលស្គាល់ អ៊ុយក្រែនជាសមាជិកនៃសម្ព័ន្ធមិត្តយោធានេះ។ អាមេរិកបានច្រានចោលសំណើរបស់រុស្ស៊ី ប៉ុន្តែបានឲ្យដឹងថា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនានេះ៕
Related





