ណាតូនឹងពិភាក្សាអំពីផែនការសន្តិភាពរបស់អ៊ុយក្រែន
03/12/2025 11:48
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងប្រ៊ុចសែល នៅថ្ងៃទី ៣ ខែធ្នូ បានពិភាក្សាអំពីផែនការសន្តិភាពដែលស្នើឡើងដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន សំដៅពង្រឹងឯកភាព និងការរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលឆ្នាំ ២០២៦ នៅប្រទេសទួរគី។

សេចក្តីព្រាងសំណើសន្តិភាពរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន រួមមានបទប្បញ្ញត្តិដូចជា កំណត់ការពង្រីករបស់ណាតូ កំណត់ទំហំកងទ័ពអ៊ុយក្រែន និងការទទួលស្គាល់ផលប្រយោជន៍ទឹកដីរបស់រុស្ស៊ី។ អាជ្ញាធរអឺរ៉ុប និងអ៊ុយក្រែនបានខិតខំធ្វើវិសោធនកម្មឯកសារនេះ ដោយអះអាងថា អធិបតេយ្យភាពរបស់អ៊ុយក្រែន សិទ្ធិការពារខ្លួន និងសមាជិកភាពណាតូនាពេលអនាគត ត្រូវតែការពារ។ ប្រធានគណៈកម្មាធិការយោធាជាន់ខ្ពស់ណាតូ បានឲ្យដឹងថា កិច្ចប្រជុំនេះបានពិនិត្យឡើងវិញនូវជំនួយយោធាដែលមានស្រាប់ដល់អ៊ុយក្រែន ក្នុងបរិបទដែលមន្ត្រីអ៊ុយក្រែនបានស្នើឲ្យមានការឧបត្ថម្ភបន្ថែមទៀត នូវប្រព័ន្ធការពារដែនអាកាស ហើយបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃបញ្ជីសំណើអាទិភាព (PURL) របស់អ៊ុយក្រែន ក្នុងការផ្គត់ផ្គង់សព្វាវុធ។ កិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែលនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូលមួយដែលរំពឹងថានឹងដោះស្រាយបញ្ហារាំងស្តះយូរអង្វែង ការវិនិយោគលើវិស័យការពារជាតិ និងទំនាក់ទំនងនាពេលអនាគតជាមួយអ៊ុយក្រែន៕
TAG
VOV/VOVworld/ណាតូ/ផែនការសន្តិភាព/អ៊ុយក្រែន
Related





