VOV WorldVOV World
ញូវែលហ្សេឡង់អបអរសាទរដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
17/03/2015 08:23
(VOVworld) - ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋ មន្រ្តី Nguyen Tan Dung ជាឱកាសសំខាន់ដើម្បីកត់សំ គាល់៤០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
ញូវែលហ្សេឡង់អបអរសាទរដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
នាយករដ្ឋមន្រ្តីញូវែលហ្សេឡង់លោកJohn Key (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី១៦ មិនា នាយករដ្ឋមន្រ្តីញូវែលហ្សេឡង់លោក John Key បានជូនដំណឹងជាផ្លូវការអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung នៅប្រទេសនេះក្នុងរយៈពេល២ថ្ងៃ (ទី១៩និង២០ មិនា)។ សេចក្ដីប្រកាសសារព័ត៏មានរបស់ក្រសួងការបរទេសញូវែលហ្សេឡង់បានលើក ច្បាស់ថា៖លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងគណៈប្រតិភូរួមមានរដ្ឋមន្រ្តី ជាន់ខ្ពស់និងថ្នាក់ដឹកនាំអង្គភាពអាជីវកម្មវៀតណាមជាង១០០នាក់ នឹងទៅកាន់ ទីក្រុង Auckland នាថ្ងៃទី១៩ មិនា ហើយចូលរួមព្រឹត្តិការណ៍សំខាន់នានាដូចជា ជំនួបចរចារជាមួយលោកនាយករដ្ឋមន្រ្តី John Key និងបណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់ ក៏ដូចជាកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មញូវែលហ្សេឡង់។លោក John Key បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ជាឱកាសសំខាន់ដើម្បីកត់សំគាល់៤០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេស ទាំង២។លោកបានអះអាងថែមទៀតថា ទំនាក់ទំនងរវាងប្រទេសទាំង២កំពុង អភិវឌ្ឍន៍កាន់តែស៊ីជំរៅ និងដំណើរទស្សនកិច្ចលើកនេះគឺជាភស្តុតាង។ក្នុង ឱកាស នេះដែរ វៀតណាមនិងញូវែលហ្សេឡង់នឹងពិភាគ្សាអំពីវិធានការជំរុញ កិច្ចសហប្រតិបតិ្ត ការក្នុងបណ្ដាវិស័យដូចជាអប់រំ កសិកម្មនិងកិច្ចសហប្រតិ បតិ្តការរក្សាសន្តិភាព របស់អ.ស.ប៕