ឱកាសសហប្រតិបត្តិការវៀតណាម-សឹង្ហបុរីក្នុងដំណាក់កាលថ្មី
19/03/2017 08:49
(VOVworld)-ក្នុងឱកាសដំណើរទស្សនកិច្ចជាន់ខ្ពស់ជាផ្លូវការនៅវៀតណាមរបស់ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លីស៊ានឡុង ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤មិនាឆ្នាំ ២០១៧ អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh (VOVworld)-ក្នុងឱកាសដំណើរទស្សនកិច្ចជាន់ខ្ពស់ជាផ្លូវការនៅវៀតណាមរបស់ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លីស៊ានឡុង ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤មិនាឆ្នាំ ២០១៧ អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមបានធ្វើការសម្ភាសន៍ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh ស្តីពីខ្លឹម សារនៃ ដំណើរទស្សនកិច្ចនេះក៏ដូចជាយថាទស្សន៍សហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ក្នុងដំណាក់កាលថ្មី។ យោងតាមលោក Nguyen Tien Minh ថា ទំនាក់ទំនង រវាងវៀត ណាមនិងសឹង្ហបុរីនាប៉ុន្មានឆ្នាំកន្លងទៅគឺមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរលើ គ្រប់ វិស័យ។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីទទួលបាន១៤ពាន់លានដុល្លារអាមេរិក ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏កំពុងមានការបោះជំហានគួរឲ្យ កត់សម្គាល់ផងដែរ។ បច្ចុប្បន្ន សឹង្ហបុរីជាវិនិយោគិនធំទី៣នៅវៀតណាម ដោយទុន វិនិយោគសរុបឡើងដល់៤០ពាន់លានដុល្លាអាមេរិក។ រីឯសឹង្ហបុរីវិញ រដ្ឋាភិបាល របស់លោក លីស៊ានឡុង កំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងមមាញឹក ក្នុង បំណងនាំប្រទេសនេះបន្តរក្សានូវជោគជ័យដែលមានស្រាប់នោះក្នុងរយៈពេល ៥០ឆ្នាំខាងមុខ។ តាមនោះ សឹង្ហបុរីបានដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បី ជម្រុញខ្លាំងរាល់សកម្មភាពវិនិយោគក៏ដូចជាបើកទូលាយអាជីវកម្មរបស់សហ គ្រាស សឹង្ហបុរីនានាទៅបរទេស។ ហេតុដូច្នេះហើយ លោក Nguyen Tien Minh បាន សម្តែងការជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់នាយករដ្ឋ មន្ត្រី លោក លីស៊ានឡុងនោះ នឹងបើកចេញគ្រឹះរឹងមាំសម្រាប់ជម្រុញថែមទៀត ទំនាក់ទំនងទ្វេភាគី និងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ៕
Related




