OPCWពិភាក្សាអំពីផែនការបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី
02/12/2013 11:44
(VOVworld)-សម័យប្រជុំលើកទី១៨នៃបណ្តា ប្រទេសជាសមជិកអង្គកាទួលបន្ទុកការហាម ឃាត់ប្រើប្រាស់អាវុធគីមី (OPCW)

OPCWពិភាក្សាអំពីផែនការបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី (VOVworld)-សម័យប្រជុំលើកទី១៨នៃបណ្តាប្រទេសជាសមជិកអង្គកាទួលបន្ទុកការ ហាម ឃាត់ប្រើប្រាស់អាវុធគីមី (OPCW)បានប្រារព្វឡើងនាថ្ងៃទី២ធ្នូនៅទីក្រុងឡាហៃ ហូឡុង។ ប្រធានបទនៃកិច្ចប្រជុំនេះផ្តោតទៅលើបញ្ហាបំផ្លាញចោលឃ្លាំងអាវុធគីមី របស់ស៊ីរី។ ក្រៅពីនោះ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ OPCW នឹងពិនិត្យរបាយ ការរបស់ ឆ្នាំ២០១២ ស្តីអំពីការអនុវត្តន៌អនុសញ្ញាហាមឃាត់ស្រាវជ្រាវ ផលិត និងផ្អិបទុក ប្រើប្រាស់អាវុធគីមី ព្រមទាំងជ្រើសតាំងសមាជិកថ្មីសម្រាប់ក្រុម ប្រឹក្សាប្រតិបត្តិក្នុង អាណត្តិថ្មី។ តាមដំណើរការបំផ្លាញចោលឃ្លាំងអាវុធគីមីនៅ ស៊ីរីគឺអាវុធគីមីមាន គ្រោះថ្នាក់បំផុតនឹងត្រូវបានបំផ្លាញចោលពីពាក់កណ្តាលខែ ធ្នូឆ្នាំ២០១៣ដល់ ពាក់កណ្តាលខែមិនាឆ្នាំ២០១៤ខាងមុខ៕
Related





