P5+1 និងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញដំណើការចរចារដោយមិនអើពើដល់ការខ្វែងគំនិត
15/03/2015 08:49
(VOVworld) – នាថ្ងៃទី ១៥ មិនា ក្រុម P5+1 និងអ៊ីរ៉ង់បានចាប់ ផ្តើមវង់ចរចារឡើងវិញ នៅទីក្រុង Laussane (ស្វីស) ដោយមាន ក្តីសង្ឃឹមនឹងសម្រេចកិច្ចព្រមព្រៀង ក្របខ័ណ្ឌចុងក្រោយស្តី ពីកម្មវិធីនុយក្លេអ៊ែរមុនថ្ងៃទី ៣១ មិនា ខាងមុខ។

P5+1 និងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញដំណើការចរចារដោយមិនអើពើដល់ការខ្វែងគំនិត (Image: VNA) (VOVworld) – នាថ្ងៃទី ១៥ មិនា ក្រុម P5+1 និងអ៊ីរ៉ង់បានចាប់ផ្តើមវង់ចរចារឡើងវិញ នៅទីក្រុង Laussane (ស្វីស) ដោយមានក្តីសង្ឃឹមនឹងសម្រេចកិច្ចព្រមព្រៀង ក្របខ័ណ្ឌចុងក្រោយស្តីពីកម្មវិធីនុយក្លេអ៊ែរមុនថ្ងៃទី ៣១ មិនា ខាងមុខ។ ថ្លែងមតិមុនពេលចូលរួមវង់ចរចារនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានឲ្យដឹងថា៖ ទោះបីជាមិនពិតប្រាកដអំពីលទ្ធភពទទួលបានកិច្ចព្រមព្រៀងក្រប ខ័ណ្ឌតាមកាលកំណត់ក្តី ប៉ុន្តែ ភាគីទាក់ទិននានានៅកំពុងខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តដណ្តើមឲ្យបានគោលដៅនេះ។ នាបច្ចុប្បន្ន នៅមានការខ្វែងគំនិតដ៏ជ្រាជ្រៅ រវាងភាគីនានា។ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោកស្រី Jen Psaki បាន ឲ្យដឹងថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំការបោះឆ្នោតមួយ ក្នុងករណី អ.ស.ប. ទទួលបានផែនការទូទៅរួមក្នុងកម្មវិធីនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងក្រុម P5+1៕
Related





