VOV WorldVOV World
ប៉ាគីស្ថានគាំទ្រសម្ព័ន្ធភាពប្រឆាំងភេរវកម្មដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត
11/01/2016 09:35
(VOVworld) – ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង ការពារជាតិអារ៉ាប់ប៊ីសាអូ ឌីត Muhammad Bin Salman នាថ្ងៃទី ១០ មករា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif បានធានាថា៖ Islamabad នឹងគាំទ្រ Riyadh ក្នុងករណីមានការ គំរាមកំហែងណាមួយ ចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ អារ៉ាប់ប៊ីសាអូឌីត។
ប៉ាគីស្ថានគាំទ្រសម្ព័ន្ធភាពប្រឆាំងភេរវកម្មដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត
រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប់ប៊ីសាអូ ឌីត Muhammad Bin Salman (Image: VNA) (VOVworld) – ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប់ប៊ីសាអូ  ឌីត Muhammad Bin Salman នាថ្ងៃទី ១០ មករា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក  Nawaz Sharif  បានធានាថា៖ Islamabad នឹងគាំទ្រ Riyadh ក្នុងករណីមានការ គំរាមកំហែងណាមួយចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អារ៉ាប់ ប៊ីសាអូឌីត។ នាយករដ្ឋមន្ត្រី Nawaz Sharif  បានស្វាគមន៍ការផ្តើមគំនិតបង្កើត សម្ព័ន្ធភាពបណ្ដាប្រទេសឥស្លាមរបស់អារ៉ាប់ប៊ីសាអូឌីតសំដៅប្រយុទ្ធប្រឆាំង នឹង លិទ្ធិភេរវកម្ម ព្រមទាំង ជូនដំណឹងឲ្យលោក Muhammad Bin Salman ថា៖ ប៉ាគីស្ថានគាំទ្ររាល់ការខំប្រឹងប្រែងប្រឆាំងនឹងលិទ្ធិភេរវកម្មនិងជ្រុលនិយម  ផងដែរ៕ 

More