ប៉ាឡេស្ទិនបង្កើតគណកម្មការដោះស្រាយពាក្យបណ្ដឹងអ៊ីស្រាអែលនៅICC
08/02/2015 08:52
(VOV)_ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានចុះហត្ថលេខាលើអនុក្រិត នាថ្ងៃទី៧ កុម្ភះ ស្ដីពីការបង្កើតគណៈកម្មការបំពេញបែបបទដែលទាក់ទិនដល់ការបណ្ដឹងអ៊ីស្រាអែល ពីបណ្ដាបទឧក្រិដ្ឋសង្គ្រាម

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (VOV)_ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានចុះហត្ថលេខាលើ អនុក្រិត នាថ្ងៃទី៧ កុម្ភះ ស្ដីពីការបង្កើតគណៈកម្មការបំពេញបែបបទដែលទាក់ទិន ដល់ការបណ្ដឹងអ៊ីស្រាអែល ពីបណ្ដាបទឧក្រិដ្ឋសង្គ្រាម នៅតុលាការព្រហ្មទ័ណ្ឌ អន្តរជាតិ ( ICC) នាខែមេសាខាងមុខនេះ។ គណៈកម្មាធិការនេះនឹងបានដឹកនាំ ដោយលោក Saeb Erekat ជាប្រធានក្រុមចរចារសន្តិភាពនយោបាយប៉ាឡេស្ទិន និងបណ្ដាអ្នកដំណាងអោយគណៈបក្សនយោបាយនានានៅប៉ាឡេស្ទិន ហើយ ក្នុងនោះមានចលនា Hamas ដែរ។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប៉ាឡេស្ទីន បាន អោយដឹងថា៖ PA ត្រូវពិគ្រោះយោបល់ពីបណ្ដាកត្តាពីខាងក្រៅ និងអន្តរជាតិ ពី ព្រោះភារកិច្ចនេះគឺស្មុគ្រស្មាញណាស៕
Related





