បារាំងនិងអេហ្ស៊ីបទទួលបានកិច្ចព្រមព្រៀងជួញដូរនាវាចម្បាំងMistralចំនួន២គ្រឿង
24/09/2015 07:07
(VOVworld)-អេហ្ស៊ីបបានយល់ព្រមទិញឡើងវិញ នាវាចម្បាំង Mistral ចំនួន២គ្រឿងដែលបារាំងផលិតឲ្យរុស្ស៊ី

(VOVworld)-អេហ្ស៊ីបបានយល់ព្រមទិញឡើងវិញនាវាចម្បាំង Mistral ចំនួន២ គ្រឿងដែលបារាំងផលិតឲ្យរុស្ស៊ី ប៉ុន្តែបន្ទាប់នោះមិនប្រគល់ដោយសារទាក់ទិន ដល់វិបត្តិនៅអ៊ុយក្រែន។ នាថ្ងៃទី២៣កញ្ញា វិមានប្រធានាធិបតីបារាំងបានឲ្យដឹង ថា ប្រធានាធិបតីបារាំងលោក Francois Hollande និងសមភាគីអេហ្ស៊ីប Abdel Fattah al-Sisi បានយល់ព្រមគ្នាជាគោលការណ៍ស្តីពីការដែលបារាំងនឹងលក់នាវា ពីរគ្រឿងពោលខាងលើឲ្យអេហ្ស៊ីប។ តាមនោះ ប៉ារីសនិងក្រុងគែទទួលបានកិច្ច ព្រមព្រៀង៦សប្តាហ៍ ខណៈដែលប៉ារីសនិងម៉ូស្គូឯកភាពអំពីប្រាក់ចំនួន១,២ពាន់ លានអឺរ៉ូ ជាចំនួនប្រាក់ដែលបារំាងត្រូវសងសំណងសម្រាប់រុស្ស៊ីដោយសារពុំ អនុវត្ត ការប្រគល់នាវាតាមកិច្ចសន្យា។ តាមកិច្ចសន្យានេះ នាវា Mistral ពីរគ្រឿង នេះ ត្រូវបានបារាំងប្រគល់ឲ្យរុស្ស៊ីនាឆ្នាំ២០១៤និង២០១៥។ ប៉ុន្តែទំនាក់ទំនង រវាង រុស្ស៊ីនិងលោកខាងលិចកាន់តែក្រក់ទៅៗ ដោយវិបត្តិនៅអ៊ុក្រែន ហើយកាល នោះ ដៃគូរបស់បារាំងបានចាត់ទុកថា ការដែលបារាំងបន្តអនុវត្តតាមកិច្ចសន្យា នឹងប្រឆាំងទស្សនឯកោរុស្ស៊ីរបស់លោកខាងលិច។បារាំងនិងរុស្ស៊ីបានលុបចោល កិច្ចសន្យា បន្ទាប់នោះ ម៉ូស្គូបានបើកភ្លើងខៀវដើម្បីបារីសលក់នាវាពីរគ្រឿងនេះ ឲ្យអេហ្ស៊ីប៕
Related





