បារាំងបដិសេធពាក្យសូមសិទ្ធិជ្កកោណរបស់អ្នកបង្កើតគេហទំព័រ Wikileaks
04/07/2015 09:01
(VOVworld) – នាថ្ងៃទី ៣ កក្កដា រដ្ឋាភិបាលបារាំងបាន បដិសេធពាក្យសូមសិទ្ធិ ជ្កកោណរបស់លោក Julian Assange អ្នកបង្កើតគេហទំព័រ Wikileaks ដោយមូល ហេតុថា៖ លោក Assange កំពុងមិនប្រឈមមុខ នឹងគ្រោះថ្នាក់ណាមួយឡើយ។

បារាំងបដិសេធពាក្យសូមភៀសខ្លួនរបស់អ្នកបង្កើតគេហទំព័រ Wikileaks (Image: baotintuc) (VOVworld) – នាថ្ងៃទី ៣ កក្កដា រដ្ឋាភិបាលបារាំងបានបដិសេធពាក្យសូមសិទ្ធិ ជ្កកោណរបស់លោក Julian Assange អ្នកបង្កើតគេហទំព័រ Wikileaks ដោយមូល ហេតុថា៖ លោក Assange កំពុងមិនប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយឡើយ។ តាមសេចក្តីប្រកាសពីខុទ្ទកាល័យប្រធានាធិបតីបារាំងបានឲ្យដឹងថា៖ ក្រៅពី មូលហេតុពោលខាងលើ លោក Assange គឺជាមុខសញ្ញាដែលកំពុងតាមចាប់ ខ្លួននៅអឺរ៉ុបទៀតផង។ នាថ្ងៃដ៏ដែល កាសែត Le Monde របស់បារាំងបានចុះ ផ្សាយសំបុត្រសូមភៀសខ្លួនរបស់អ្នកបង្កើត Wikileaks ផងដែរ។ លោក Assange បានទទួលស្គាល់ថា៖ លោកជាអ្នកកាសែតដែល កំពុងត្រូវរដ្ឋ អំណាចអាមេរិកតាមចាប់ខ្លួននិងគំរាមកំហែងដល់អាយុជីវិតដោយសារ សកម្មភាពរបស់ខ្លួន។ ក្នុងសំបូត្រ លោក Assange បានឲ្យដឹងថា៖ លោកមិនបានជួបមុខជាមួយគ្រួសារក្នុងរយៈពេល ៥ ឆ្នាំ ហើយ។ លោក Assange កំពុងរាល់នៅក្នុងស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង របស់អង់គ្លេសពីឆ្នាំ ២០១២ ដើម្បីជៀសវាងការធ្វើបត្យាប័នទៅកាន់ ស៊ុយអែត ឬ អាមេរិក។ ក្នុងករណីត្រូវបានកាត់ទោស លោក Assange អាចប្រឈមមុខនឹងការដាក់គុកអស់មួយជីវិត ឬ ប្រហារជីវិត៕
Related





