បាតុកម្មប្រឆាំងជំទាស់ប្រធានាធិបតីនៅកូរ៉េខាងត្បូង
30/10/2016 08:52
(VOVworld) - នាថ្ងៃទី២៩ តុលា ជនកូរ៉េខាងត្បូងរាប់ ពាន់នាក់បាន ធ្វើបាតុកម្មនៅរដ្ឋធានីសេអ៊ូល សំដៅ សំណូមពរឲ្យប្រធានាធិបតីលោកស្រី Park Geun-hye លាលែងពីតំណែង ក្រោយពីកើតមានឡើងការចោទ ប្រកាន់ថា លោកស្រីរូបនេះបានអនុញ្ញាតឲ្យមិត្តភក្តិមួយរូបធ្វើអន្តរាគមន៍ទៅក្នុងបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
បាតុករចាប់ពាក្យស្លោកសំណូមពរឲ្យប្រធានាធិបតីលោកស្រី Park Geun-hye លាលែងពីតំណែង (រូបថត៖AFP) (VOVworld) - នាថ្ងៃទី២៩ តុលា ជនកូរ៉េខាងត្បូងរាប់ពាន់នាក់បាន ធ្វើបាតុកម្ម នៅរដ្ឋធានីសេអ៊ូល សំដៅសំណូមពរឲ្យប្រធានាធិបតីលោកស្រី Park Geun-hye លាលែងពីតំណែង ក្រោយពីកើតមានឡើងការចោទប្រកាន់ថា លោកស្រីរូបនេះ បានអនុញ្ញាតឲ្យមិត្តភក្តិមួយរូបធ្វើអន្តរាគមន៍ទៅក្នុងបញ្ហាសំខាន់ៗ របស់ប្រទេស ជាតិ។បម្រែបម្រួលនេះកើតមានឡើងក្រោយពីលោកស្រី Park Geun-hye បញ្ជាឲ្យ លេខាធិការជាន់ខ្ពស់ចំនួន១០រូបលាលែងពីតំណែងដោយ សារជាប់ទាក់ទិនដល់ រឿងអាស្រូវពោលខាងលើ ហើយមុននឹងការបោះឆ្នោត សកលនាឆ្នាំ២០១៧។ ប៉ូលីសប៉ាន់ស្មានថា មានមនុស្សចំនួន៩ពាន់នាក់បាន ចូលរួមការធ្វើបាតុកម្មធំ បំផុតក្នុងអំឡុងច្រើនខែកន្លងទៅនេះ ខណៈដែលអ្នក ចាត់តាំងមួយចំនួនចាត់ទុក ថា បរិមាណបាតុករគឺ២ហ្មឺននាក់៕
Related





