PCAយល់ព្រមវិនិច្ឆ័យក្តីហ្វីលីពីនប្តឹងចិនទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត
30/10/2015 08:58
(VOVworld)-នាថ្ងៃទី២៩តុលា តុលាការអាជ្ញាកណ្តាល អន្តរជាតិ PCA នៅទីក្រុងឡាអេ ប្រទេសហូល្លង់ បាន ចេញសាលក្រោមដោយចាត់ទុកថា
(VOVworld)-នាថ្ងៃទី២៩តុលា តុលាការអាជ្ញាកណ្តាលអន្តរជាតិ PCA នៅទីក្រុង ឡាអេ ប្រទេសហូល្លង់ បានចេញសាលក្រោមដោយចាត់ទុកថា ស្ថាប័ននេះមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីកាត់ក្តីដែលហ្វីលីពីនប្តឹងចិនទាក់ទិនដល់ជំលោះ នៅ សមុទ្រខាងកើត។ តាមសេចក្តីជូនដំណឹងរបស់ PCA ថា “តាមការពិនិត្យ ពាក្យ បណ្តឹងរបស់ហ្វីលីពីនតុលាការបានលុបចោលទឡ្ហីករណ៍” របស់ចិន ដោយ បាន ចាត់ទុកថា តាមពិតជាក់ស្តែង ជំលោះជាបញ្ហាអធិបតេយ្យភាពចំពោះ កោះ នានា នៅសមុទ្រខាងកើត ដូច្នេះមិនស្ថិតក្រោមយុត្តាធិការរបស់PCA ឡើយ។ PCA បានចាត់ទុកថា ការប្តឹងឆ្លុះបញ្ជាំង ជំលោះរវាងប្រទេសទាំងពីរ ទាក់ទិន ដល់ ការធ្វើបត្យាប័ននិងអនុវត្តអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) គឺ បញ្ហានេះស្ថិតក្រោមសមត្ថកិច្ចរបស់ PCA ៕
Related





