VOV WorldVOV World
បទឈប់បាញ់ថ្មីត្រូវបានបង្កើតឡើងនៅតំបន់ Donbass
06/03/2017 06:26
(VOVworld) – បទឈប់បាញ់ថ្មីមួយត្រូវបានបង្កើតឡើង នៅខ្សែព្រំដែននៅតំបន់ Donbass តាមការផ្តើមគំនិតនៃ សាធារណៈរដ្ឋប្រជាជនស្វ័យប្រកាស Donesk និង Lugansk។
បទឈប់បាញ់ថ្មីត្រូវបានបង្កើតឡើងនៅតំបន់ Donbass
បទឈប់បាញ់ថ្មីត្រូវបានបង្កើតឡើងនៅតំបន់ Donbass (VNA) (VOVworld) – បទឈប់បាញ់ថ្មីមួយត្រូវបានបង្កើតឡើងនៅខ្សែព្រំដែននៅតំបន់  Donbass តាមការផ្តើមគំនិតនៃសាធារណៈរដ្ឋប្រជាជនស្វ័យប្រកាស Donesk និង  Lugansk។ សាធារណៈរដ្ឋប្រជាជនស្វ័យប្រកាស Donesk និង Lugansk បានផ្កើម ឡើងបទឈប់បាញ់ពោលខាងលើចាប់ពីម៉ោងទី ១១ ថ្ងៃទី ៥ មិនា (តាម ម៉ោង តំបន់) ហើយបទឈប់បាញ់នេះត្រូវបានភាគីទាំងពីរអនុវត្តតាម។ ប៉ុន្តែ បទឈប់ បាញ់នេះត្រូវបានប្រតិបត្តិដែរឬទេអាស្រ័យដោយរដ្ឋអំណាចអ៊ុយក្រែន​ក៏ដូចជា បណ្ដាក្រុមប្រដាប់អាវុធជ្រុលនិយម។ ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់ ពេលនេះ ក្រុមជួបប្រាស្រ័យទទួលបន្ទុកបញ្ហានៅអ៊ុយក្រែនបានប្រកាសជាង ១០ លើក អំពីការទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ក្តី ប៉ុន្តែ បទឈប់បាញ់នៅតែត្រូវ បានរំលោភនៅតំបន់ Donbass៕