VOV WorldVOV World
បេក្ខជនពីររូបនៃគណៈបក្សប្រជាធិបតេយ្យ ដេញតាមប្រកៀកគ្នាក្នុងការប្រណាំងប្រជែងផ្ទៃក្នុង
02/06/2016 07:25
(VOVworld) - ខណៈដែលបេក្ខជនជាផ្លូវការរបស់ គណៈបក្សសាធារណៈរដ្ឋត្រូវបានកំណត់ហើយក្ដី តែការប្រណាំងប្រជែងផ្ទៃក្នុងគណៈបក្សប្រជាធិប តេយ្យមិនទាន់បញ្ចប់នៅឡើយទេ។
បេក្ខជនពីររូបនៃគណៈបក្សប្រជាធិបតេយ្យ ដេញតាមប្រកៀកគ្នាក្នុងការប្រណាំងប្រជែងផ្ទៃក្នុង
អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Clinton​ ក្នុងយុទ្ធនាការចលនាបោះឆ្នោតនៅSan Francisco​ រដ្ឋ​ California នាថ្ងៃទី២៦ ឧសភា (រូបថត៖AFP/TTXVN) (VOVworld) - ការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦បន្តមានបម្រែបម្រួលដែល ពិបាកទាយទុកជាមុន។ខណៈដែលបេក្ខជនជាផ្លូវការរបស់គណៈបក្សសាធារណៈ រដ្ឋត្រូវបានកំណត់ហើយក្ដី តែការប្រណាំងប្រជែងផ្ទៃក្នុងគណៈបក្សប្រជាធិបតេយ្យ មិនទាន់បញ្ចប់នៅឡើយទេ។តាមការស្ទង់មតិថ្មីបំផុតអនុវត្តន៍ដោយ កាសែត Wall  Street ទីភ្នាក់ងារសារព័ត៌មាន NBC និងវិទ្យាស្ថាន Marist ថា អតីត រដ្ឋមន្រ្តីការបរ ទេសលោកស្រី Hillary Clinton និងព្រឹទ្ធសមាជិកលោក Bernie Sanders នៃគណៈបក្ស ប្រជាធិបតេយ្យទទួលបានការគាំទ្រដោយស្មើរគ្នានៅរដ្ឋ California។លទ្ធផលនៃការ ស្ទង់មតិដែលត្រូវបានប្រកាសនាព្រឹកថ្ងៃទី២ មិថុនា បានសរឲ្យឃើញថា លោកស្រី  Clinton កំពុងនាំមុខលោក Sanders ដោយ អត្រា៤៩%-៤៧%។ក្នុងការបោះឆ្នោត របស់គណៈបក្សប្រជាធិបតេយ្យនាថ្ងៃទី៧ មិថុនា ខាងមុខ លោកស្រី Clinton គ្រាន់ តែទទួលបានបន្ថែមសមាជិកចំនួន៧១ ប៉ុណ្ណោះគឺដណ្ដើមបានជ័យជំនះ៕