បេក្ខជនប្រធានាធិបតីបារាំង លោក Emmanuel Macron ពិភាគ្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស
22/02/2017 08:25
(VOVworld) – បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី បារាំង លោក Emmanuel Macron បានទៅបំពេញទស្សន កិច្ចនៅអង់គ្លេស នាថ្ងៃទី ២១ កុម្ភៈ។

បេក្ខជនប្រធានាធិបតីបារាំង លោក Emmanuel Macron ពិភាគ្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស (CUZE) (VOVworld) – បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង លោក Emmanuel Macron បានទៅបំពេញទស្សនកិច្ចនៅអង់គ្លេស នាថ្ងៃទី ២១ កុម្ភៈ។ នេះគឺជា ដំណើរទស្សនកិច្ចនៅអង់គ្លេសលើកទី ៣ របស់បេក្ខជន និងជាថ្នាក់ដឹកនាំចលនា “En Marche” (បោះជំហាន) ក្នុងអំឡុង ៦ ខែ កន្លងទៅសំដៅបន្តបង្ហាញលទ្ធភាព ធ្វើសកម្មភាពលើឆាកអន្តរជាតិនៃ បេក្ខជនប្រធានាធិបតីមួយរូប ហើយឆ្លៀតយក ឱកាសស្វែងរកសម្លេង គាំទ្ររបស់សហគមន៍ជនបារាំងនៅអង់គ្លេស ផងដែរ។ ថ្លែងមតិនៅ សន្និសីទកាសែតបន្ទាប់ពីជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May លោក Macron បានឲ្យដឹងថា៖ ភាគីទាំងពីរបាន ពិភាគ្សាអំពីបញ្ហាជាច្រើនក្នុងនោះមានការចាកចេញពីសហភាពអឺរ៉ុប Brexit និង ទំនាក់ទំនងរវាងបារាំងនិងអង់គ្លេស។ លោកនឹងការពារសិទ្ធិ និងផលប្រយោជន៍ របស់បារាំងនិងអឺរ៉ុបតាមរយៈការអះអាងថា៖ «ក្រុង ឡុងនឹងមិនមានសិទិ្ធចូល រួមទីផ្សាររួមសហភាពអឺរ៉ុបឡើយប្រសិនបើមិន រួមចំណែកក្នុងថវិការ EU ទេនោះ។ ក្រៅពីនេះ ភាគីទាំងពីរបានពិភាគ្សា អំពីសន្តិសុខការពារជាតិនិងកិច្ចព្រមព្រៀងTouquetស្តីពីបែបបទឆ្លងដែន ចូលក្នុងអង់គ្លេសលើតំបន់ដែនដីរបស់បារាំង ជាដើម៕
Related





