បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូបត្រៀមខ្លួនជាស្រេចសំរាប់ការជជែកពិភាគ្សាតទល់គ្នាលើកដំបូង
26/09/2016 09:46
(VOVworld) - បរិយាកាសបោះឆ្នោតនៅអាមេរិកកំពុង ក្ដៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនៅពេលយុទ្ធនាការ បោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ចាប់ផ្ដើមឈាន ចូលក្នុងដំណាក់កាលចុងក្រោយ ដែលត្រូវបានគូស សញ្ញាដោយការជជែកពិភាគ្សាតទល់គ្នាលើកដំបូងរវាងបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton និងដៃគូប្រកួតប្រជែងនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump។

(VOVworld) - បរិយាកាសបោះឆ្នោតនៅអាមេរិកកំពុងក្ដៅឡើងៗពីមួយថ្ងៃទៅ មួយថ្ងៃនៅពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ចាប់ផ្ដើមឈានចូល ក្នុងដំណាក់កាលចុងក្រោយ ដែលត្រូវបានគូសសញ្ញាដោយការជជែកពិភាគ្សា តទល់គ្នាលើកដំបូងរវាងបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton និងដៃគូប្រកួតប្រជែងនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump។ ការជជែកពិភាគ្សាតទល់គ្នាដោយផ្ទាល់លើកដំបូងនេះនឹងប្រព្រឹត្តទៅនាម៉ោង៩ យប់ថ្ងៃទី២៦ កញ្ញា តាមម៉ោងតំបន់នៅទីក្រុងញូវយ៉ក។បេក្ខជនទាំងពីររូប នឹង ជជែកពិភាគ្សាអំពីប្រធានបទចំនួន៣នោះគឺ ទិសដៅអភិវឌ្ឍន៍នាពេលអនាគត របស់ប្រទេសអាមេរិក ធ្វើយ៉ាងម៉េចដើម្បីទទួលបានភាពសម្បូររុងរឿងនិងការ ធានាសន្តិសុខសំរាប់ប្រទេសជាតិ។នេះក៏ជាបញ្ហានានាដែលទាក់ទាញការ យកចិត្តទុកដាក់ខ្លាំងបំផុតរបស់អ្នកបោះឆ្នោតអាមេរិកក្នុងយុទ្ធនាការបោះ ឆ្នោត ប្រធានាធិបតីឆ្នាំនេះ៕
Related





