VOV WorldVOV World
បេក្ខជនរដ្ឋមន្ត្រីការពារជាតិអាមេរិក៖ការបង្វែទិសទៅកាន់ទ្វីបអាស៊ីនៅជាបញ្ហាស្នូល
05/02/2015 08:24
(VOVworld)- ការបង្វែទិសទៅកាន់ទ្វីបអាស៊ីនៅជា បញ្ហាស្នូល។ នេះជាការអះ អាងរបស់លោក Ashton Carter
បេក្ខជនរដ្ឋមន្ត្រីការពារជាតិអាមេរិក៖ការបង្វែទិសទៅកាន់ទ្វីបអាស៊ីនៅជាបញ្ហាស្នូល
បេក្ខជនរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter  (រូបថតៈ xinhua) (VOVworld)- ការបង្វែទិសទៅកាន់ទ្វីបអាស៊ីនៅជាបញ្ហាស្នូល។ នេះជាការអះ អាង របស់លោក Ashton Carter ជាអ្នកដែលបានប្រធានាធិបតីអាមេរិកជ្រើស រើសធ្វើ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសលោក Chuck Hagel នាថ្ងៃទី៤កុម្ភៈ។ ក្នុងសម័យ ដោះសារ១ លោក Ashton Carter បានឲ្យដឹងថា ការធ្វើតុល្យភាពជាមួយទ្វីបអាស៊ី ឡើងវិញ នៅតែជាចំណុចសំខាន់។ ដោយការកំណត់ថា អាស៊ី ប៉ាស៊ីហ្វិក ជាតំបន់ ស្រូបយកពាក់កណ្តាលចំនួនប្រជាជនលើពិភពលោក ដូច្នេះលោក​ Carter ចាត់ទុក ថា តួនាទីស្នូលរបស់អាមេរិកបានរួមចំណែករក្សាស្ថិរភាព និង សន្តិភាពនៅតំបន់ នេះ ។ លោក Carter ក៏បានប្រកាសថា គាំទ្រផែនការរបស់ លោកប្រធានាធិបតី Obama ស្តីពីការដកទាហានអាមេរិកទាំងស្រុងចេញពី អាហ្គានីស្ថាននាឆ្នាំ២០១៦ ខាងមុខ៕