VOV WorldVOV World
ប៉េឡារុសមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
24/03/2014 11:36
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសប៉េឡារុស Vladimir Makay
ប៉េឡារុសមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាជួបសន្ទនាជាមួយ រដ្ឋមន្រ្តីការបរទេសប៉េឡារុស (រូបថតៈ VGP/Hải Minh) (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរ ទេសវៀតណាមលោក Pham Binh Minh  រដ្ឋមន្រ្តីការបរទេសប៉េឡារុស  Vladimir Makei បានមកបំពេញទស្សនកិច្ចវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥មិនា ឆ្នាំ២០១៤។ នាព្រឹកថ្ងៃទី២៤មិនាលោក Pham Binh Minh បានមានការជួបសន្ទនា ជាមួយលោកVladimir Makei ។ នៅទីនេះ ភាគីទាំងពីរបានជូនដំណឹង ទៅវិញ ទៅមកអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរ ក៏បាន ព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវេទិការពហុភាគី ជាពិសេសនៅ អ​.ស.ប។ បន្ទាប់ពីការជួបសន្ទនា គាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តី​អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកម្មវិធី សហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរដំណាក់កាល២០១៤-២០១៥។ក្នុងពិធីទទួលជួបសន្ទនានៅរដ្ឋធានីហាណូយនារសៀលថ្ងៃទី២៤មិនាប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang បានគូសបញ្ជាក់ថា៖មុនក៍ដូចជាក្រោយវៀត ណាមគ្មានពេលណាបំភ្លិចបានការជួយឧបត្ថម្ភនិងការគាំទ្រដ៍ថ្លៃថ្លារបស់បេឡារុស សំរាប់វៀតណាមមុនេះក៍ដូចជានាបច្ចុប្បន្ន។រដ្ឋមន្រ្តីមន្រ្តីការបរទេសបេឡារុស លោក Vladimir Markay បានអះអាងថា៖បេឡារុសជាមិត្តភក្តិស្មោះត្រង់ដៃគូ យុទ្ឋសាស្រ្តនិងជាមិត្តភក្តិប្រពៃណីរបស់បវៀតណាម៕