បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ចាប់ផ្តើម ដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារ
19/10/2013 08:23
(VOVworld) – នាថ្ងៃទី ១៨ តុលា បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធ អារ៉ាប់ លោក Lakhdar Brahimi បាន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារនិងអាហ្វ្រិក ខាងជើងសំដៅអំពាវនាវឲ្យមានការគាំទ្រនៃបណ្ដាប្រទេស ដែលរៀបចំ សន្និសីទអន្តរជាតិទីក្រុង Geneva លើកទី ២។

បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធ អារ៉ាប់ លោក Lakhdar Brahimi (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១៨ តុលា បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធ អារ៉ាប់ លោក Lakhdar Brahimi បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារនិងអាហ្វ្រិក ខាងជើងសំដៅអំពាវនាវឲ្យមានការគាំទ្រនៃបណ្ដាប្រទេសដែលរៀបចំ សន្និសីទ អន្តរជាតិទីក្រុង Geneva លើកទី ២។ ថ្លែងមតិក្នុងសន្និសីទការសែត នាថ្ងៃដ៏ដែល អ្នកនាំពាក្យនៃលោក Brahimi លោកស្រី Khawla Mattar បានឲ្យដឹងថា៖ លោក Brahimi នឹងទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីបជាលើក ដំបូង។ នាបច្ចុប្បន្ន ភាគី ប្រឆាំងនៅស៊ីរីមិនទាន់សម្រេចចិត្តចូលរួមសន្និសីទអន្តរជាតិទីក្រុង Geneva លើក ទី ២ នៅឡើយ ដែលគ្រោងរៀបចំឡើង នាថ្ងៃទី ២៣ និងទី ២៤ តុលា ខាងមុខនៅ ស្វីស។ សម្ព័ន្ធភាពជាតិស៊ីរីប្រឆាំងបានដាក់ ចេញលក្ខខ័ណ្ឌថា៖ គេនឹងចូលរួម សន្និសីទពោលខាងលើ ប្រសិនបើ រដ្ឋអំណាចនៃប្រធានាធិបតីស៊ីរី លោក Bashar al-Assad ត្រូវបានរំសាយនាអនាគត់។ ការចូលរួមក្នុងសន្និសីទលើកនេះរបស់ អ៊ីរ៉ង់គ៏គឺបញ្ហាបង្ករឿងហេតុចំពោះអាមេរិក។ដោយសារអាមេរិកប្រទេសលោក ខាងលិចមួយចំនួននិងភាគីប្រឆាំងនៅស៊ីរីមិនចង់ឲ្យអ៊ីរ៉ង់ចូលរួមសន្និសីនេះ ក្នុងពេល រុស្ស៊ីនិងស៊ីរីគាំទ្រប្រការនេះ៕
Related




