ផ្លូវតាំងបង្ហាញសៀវភៅក្រុងហូជីមិញបានដំណើរការសកម្មភាពជាផ្លូវការ
10/01/2016 08:45
(VOVworld)- ផ្លូវតាំងបង្ហាញសៀវភៅក្រុងហូជីមិញបានដំណើរការសកម្មភាពជាផ្លូវការនាថ្ងៃទី៩មករានៅវិថី Nguyen Van Binh ខ័ណ្ឌទី១។

ទិដ្ឋភាពនៅផ្លូវបង្ហាញសៀវភៅហូជីមិញ (VOVworld)- ផ្លូវតាំងបង្ហាញសៀវភៅក្រុងហូជីមិញបានដំណើរការសកម្មភាពជា ផ្លូវការនាថ្ងៃទី៩មករានៅវិថី Nguyen Van Binh ខ័ណ្ឌទី១។ ផ្លូវតាំងបង្ហាញសៀវភៅ នេះមិនត្រឹមតែសម្រាប់អង្គភាពអាជីវកម្មឧទ្ទេសនាម ផ្លាស់ប្តូរសៀវភៅ វណ្ណកម្ មវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងរៀបចំបណ្តាសកម្មភាពជួបប្រាស្រ័យ ដើម្បីអ្នកនិពន្ធមានឱកាសស្វែងយល់នូវតម្រូវការរបស់មិត្តអ្នកអានទៀតផង។ លោកស្រី Quach Thu Nguyet សមាជិកគណៈចាត់តាំងនៅផ្លូវបង្ហាញសៀវភៅនេះ បានឲ្យ ដឹងថា៖ “ផ្លូវតាំងបង្ហាញសៀវភៅនេះពិតប្រាកដជា ចំណុចវប្បធម៌លេចធ្លោមួយរបស់ ទីក្រុង។ ព្រមជាមួយគ្នានោះ ក្នុងទិសដៅ សកម្មភាពយើងខ្ញុំបានដាក់ចេញ ផែន ការធ្វើយ៉ាងមេចដើម្បីទីនេះក្លាយទៅជា ទីកន្លែងពោរពេញទៅដោយលក្ខណៈ វប្បធម៌ដ៏វិសេសវិសាលរបស់ទីក្រុងដែរ”៕
Related




