ផ្នែកសុខាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្នរោគ
03/03/2014 08:33
(VOV)_ ផ្នែកសុខាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្ន រោគ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien ក្នុងកម្មវិធី៖ ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី ២ មិនា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien (http://suckhoedoisong.vn/) (VOV)_ ផ្នែកសុខាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្ន រោគ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien ក្នុងកម្មវិធី៖ ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី ២ មិនា។ ចំពោះសភាពការណ៍៖ជំងឺកញ្ជ្រិលកំពុងរីករាលដាល់ដ៏ស្មុគ្រស្មាញនៅតំបន់ផ្សេងៗ លោកស្រី Nguyen Thi Kim Tien បានអោយដឹងថា៖ក្រសួងសុខាភិបាលវៀតណាម បាន មានបណ្ដាវិធានការខ្លាំងក្លា មានឯកសារបញ្ជាណែនាំគ្រប់ខេត្ត ទីក្រុង ក៏ដូច ជាស្ថាប័នទាក់ទិននានា ដើម្បីចាក់ថ្នាំបង្ការសំរាប់កុមារទាំងឡាយ។ ចំពោះអាសន្នរោគផ្ដាសាយបក្សាបក្សី រដ្ឋមន្ត្រី Nguyen Thi Kim Tien បានអោយ ដឹងថា៖ក្រសួងសុខាភិបាលបានជំរុញខ្លាំងការឃោសនា ណែនាំវិធានការបង្ការជំងឺនា នា…។ល។ ស្ដីពីសភាពការណ៍៖” ហួសបន្ទប់”នៅមន្ទីរពេទ្យនានា លោកស្រី Nguyen Thi Kim Tien រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បានអោយដឹងថា៖ “ ក្រសួងសុខាភិបាលបានលើកគំរោងការណ៍ដាក់ជូនរដ្ឋាភិបាលអនុម័តការ ហួសបន្ទុបនៅមន្ទីរពេទ្យប៉ុន្តែក៏ត្រូវការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ ទី មួយគឺត្រូវបង្កើនបរិមាណគ្រែពេទ្យ។ ទីពីរគឺយើងខ្ញុំកសាងនិងអភិវឌ្ឍន៍គំរោងការណ៍មន្ទីរពេទ្យរណប …ជាដើម៕”
Related




