ផ្សាភ្ជាប់អាហារូបត្ថម្ភជាមួយសន្តិសុខស្បៀងអាហារសំរាប់កុមារនិងក្រុមមានគ្រោះអាសន្ននៅវៀតណាម
05/10/2015 10:20
(VOVworld) - នាថ្ងៃទី៥ តុលា នៅរដ្ឋធានីហាណូយ ក្រសួងសុខាភិបាលវៀត ណាមបានរៀបចំសិក្ខា សាលាអំពីការកសាងផែនការអនុវត្តគំរោងការណ៍ “ផ្សាភ្ជាប់អាហារូបត្ថម្ភជាមួយសន្តិសុខស្បៀងអាហារ សំរាប់កុមារនិងក្រុមមានគ្រោះអាសន្ននៅវៀតណាម”

ទិដ្ឋភាពនៃសិក្ខាសាលានេះ (VOVworld) - នាថ្ងៃទី៥ តុលា នៅរដ្ឋធានីហាណូយ ក្រសួងសុខាភិបាលវៀតណាម បានរៀបចំសិក្ខាសាលាអំពីការកសាងផែនការអនុវត្តគំរោងការណ៍ “ផ្សាភ្ជាប់អាហា រូបត្ថម្ភជាមួយសន្តិសុខស្បៀងអាហារសំរាប់កុមារនិងក្រុមមានគ្រោះអាសន្ននៅ វៀតណាម” ដោយមានការចូលរួមរបស់តំណាងក្រសួង ស្ថានប័នទាក់ ទិននានា រួមជាមួយតំណាងស្ថាប័នអ.ស.បប្រចាំនៅវៀតណាម។ថ្លែងមតិនៅទីនេះ អនុរដ្ឋ មន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា នាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាមបានអនុម័តលើគំរោងការណ៍ “ផ្សាភ្ជាប់ អាហារូបត្ថម្ភជាមួយ សន្តិសុខស្បៀងអាហារសំរាប់កុមារនិងក្រុមមានគ្រោះ អាសន្ននៅវៀតណាម” ឧបត្ថម្ភដោយរដ្ឋាភិបាលអេស្ប៉ាញ តាមរយៈ ស្ថាប័នអ.ស.បនានាក្នុងដំណាក់ កាល២០១៥-២០១៦។លោក Nguyen Thanh Long បានអះអាងថា គំរោងការណ៍ នេះគឺសំដៅរួមចំណែកកាត់បន្ថយអត្រាកង្វះ អាហារូបត្ថម្ភនៃកុមាអាយុក្រោម៥ ឆ្នាំ ធានាសន្តិសុខសស្បៀងអាហារគ្រួសារ នៃយុទ្ធសាស្ត្រសន្តិសុខស្បៀងអាហា រជាតិដល់ឆ្នាំ២០២០និងទស្សនៈវិស័យដល់ឆ្នាំ២០៣០៕
Related





