ផ្សារណាត់ពាណិជ្ជកម្មនិងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍បើកជាផ្លូវការ
09/12/2015 10:49
(VOVworld) – នាយប់ថ្ងៃទី ៨ ធ្នូ នៅខេត្ត Champasac ភាគខាងត្បូងឡាវ ផ្សារ ណាត់ពាណិជ្ជកម្មនិងទេសចរណ៍ តំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា-ឡាវ-វៀតណាម (CLV) បានបើកជាផ្លូវការ។

ផ្សារណាត់ពាណិជ្ជកម្មនិងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍បើកជាផ្លូវការ (Image: VNA) (VOVworld) – នាយប់ថ្ងៃទី ៨ ធ្នូ នៅខេត្ត Champasac ភាគខាងត្បូងឡាវ ផ្សារ ណាត់ពាណិជ្ជកម្មនិងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា-ឡាវ- វៀត ណាម (CLV) បានបើកជាផ្លូវការ។ នេះគឺជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌ សន្និសីទគណៈកម្មាធិការសម្រុះសម្រួលរួមលើកទី ១០ តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ទី ១០ ធ្នូ ឆ្នាំ ២០១៥។ ផ្សារណាត់មាន ការចូលរួមរបស់ក្រុមហ៊ុនមកពីឡាវកម្ពុជានិងវៀតណាមជាច្រើនដោយមាន ស្តង់ទំនិញចំនួន ៣០០ តាំងបង្ហាញទំនិញប្រើប្រាស់និងទំនិញវិចិត្តសិល្បៈដ៏ សម្បូរ បែប។ ក្រៅពីនោះមានស្តង់ទំនិញឧទ្ទេសនាមនិងផ្សព្វផ្សាយព័ត៌មាន ស្តីពីសក្តានុភាពទេសចរណ៍របស់ប្រទេសទាំងបីជាពិសេសក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ CLV។ បណ្ដាក្រុមហ៊ុនមកពីខេត្ត Kon Tum ខេត្ត Dak Lak និងខេត្ត Dak Nong ភាគកណ្ដាលវៀតណាម បានចូលរួមផ្សារណាត់លើកនេះ ដោយ យក ទាំងទំនិញសំខាន់ៗរបស់តំបន់គឺ ៖ កាហ្វេ ស្វ័យច័ន្ទី ម្រេច ជាដើម៕
Related





