ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៥នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ដល់ថ្ងៃទី១៨មិនា
18/03/2015 10:12
(VOVworld)-ដោយប្រធានបទ “សហប្រតិបត្តិការ ឆ្ពោះទៅសហគមន៍សេដ្ឋកិច្ច អាស៊ាន” ផ្សារណាត់ ពាណិជ្ជកម្មអន្តរជាតិលើកទី២៥ (VIETNAM EXPO 2015)

Vietnam Expo 2015 ត្រូវបានរំពឹងទុកថា នឹងបន្តនឹងពង្រីកជោគ ជ័យនៃ Vietnam Expo 2014 (VOVworld)-ដោយប្រធានបទ “សហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ច អាស៊ាន” ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិលើកទី២៥ (VIETNAM EXPO 2015) នឹងបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម (VEFAC) លេខ១៤៨វិថី Giang Vo ក្រុងហាណូយ(វៀតណាម)។ នេះជាសកម្មភាព១ក្នុងចំណោមសកម្ម ភាពពន្លឿនពាណិជ្ជកម្មមានអត្ថន័យសំខាន់របស់ផ្នែកឧស្សាហកម្មវៀតណាម រួមចំណែកចូលក្នុងបណ្តាកម្មវិធីសហប្រតិបត្តិការ ពន្លឿនពាណិជ្ជកម្មនាំចេញ នាំចូលនិងវិនិយោគនៅវៀតណាម។ តាមគំរោង ផ្សារណាត់លើកនេះ នឹងមាន ស្តង់ទំនិញចំនួន៧២០របស់អង្គភាពអាជីវកម្មចំនួន៦០០ មកពីប្រទេសនិងតំបន់ ដែនដីចំនួន២៧ ដូចជា អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី សឹង្ហបុរី ចិននិងវៀត ណាម។ មុខទំនិញបានតាំងបង្ហាញនៅទីនេះគឺសម្បូបែប ពីគ្រឿងយន្ត ដល់ ប្រដាប់ប្រើប្រាស់និងផលិផលថែទាំសុខភាពជាដើម។ VIETNAM EXPO 2015 គ្រោង នឹងទទួលបានភ្ញៀវទស្សនាចំនួន២០ម៉ឺននាក់៕
Related





