VOV WorldVOV World
ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០១៥បានបើក
03/07/2015 08:36
Vovworld-នារសៀលថ្ងៃទី២កក្កដាក្រសួងឧស្សាហ- ពាណិជ្ជកម្មវៀតណាម​បាន​សហការ​​ជាមួយក្រសួង
ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០១៥បានបើក
ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០១៥បានបើក (VOV)         Vovworld-នារសៀលថ្ងៃទី២កក្កដាក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម ​បាន​សហការ​​ជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្មឡាវរៀបចំផ្សារណាត់ ​ពាណិជ្ជកម្ម​វៀតណាម-ឡាវឆ្នាំ២០១៥នៅរដ្ឋធានីវៀងច័ន្ទសំដៅ​ផ្សព្វផ្សាយ ​ពាណិជ្ជសញ្ញាជំរុញការនាំចេញនិងបើកទូលាយបណ្ដាញ់ចំណាយទំនិញរបស់​ វៀតណាមចូលមកទីផ្សារឡាវនិងដំបន់ភាគឦសាន្តថៃ។ ផ្សារណាត់បានប្រព្រឹត្ត​ ទៅចាប់ពីថ្ងៃទី២ដល់ទី៦កក្កដាដែលទាក់ទាញការចូលរួមរបស់អង្គភាពអាជីវកម្ម វៀតណាមនិងឡាវប្រមាណ២០០អង្គភាពដោយមានស្តង់ទំនិញជាង៣០០។         ថ្លែងមតិនៅពិថីបើកនេះ​អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម ​លោក Nguyen Cam Tu បានឲ្យដឹងថា ផ្សារណាត់នឹងក្លាយទៅជាស្ពានតភ្ជាប់​សំរាប់ អង្គការពាណិជ្ជកម្មអ្នកផលិតវិនិយោគិនវៀតណាមនិងឡាវជួបប្រាស្រ័យផ្លាស់ប្តូរ បទពិសោធន៍ផ្ទេរប្រគល់បច្ចេកវិទ្យាវិនិយោគសាជីវកម្ម។ “ផ្សារណាត់ឆ្នាំនេះត្រូវបានរៀបចំដោយមានគោលដៅបង្កលក្ខណៈសំរាប់ ស្ថាប័នគ្រប់គ្រងនៃប្រទេសទាំងពីរជួបប្រាស្រ័យផ្លាស់ប្តូរយល់អំពីការជំពាក់ជំពិន របស់អង្គភាពអាជីវកម្មក្នុងដំណើរការអនុវត្តពាណិជ្ជកម្ម។ បណ្ដាផ្សារណាត់​ដូច្នេះ​ មានអត្ថន័យដ៏សែនសំខាន់ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ នា​ ពេលអនាគតនឹងរៀបចំផ្សារណាត់ជាច្រើនដោយប្រធានបទផ្សេងៗគ្នានៅខេត្ត​ ក្រុងនានាទៀតផង៕”