VOV WorldVOV World
ផ្សព្វផ្សាយផលិតផលប្រពៃណីរបស់វៀតណាមនៅឥណ្ឌា
27/02/2017 10:37
(VOVworld)-នាថ្ងៃទី២៦កុម្ភៈ ផ្សារណាត់សប្បុរសធម៌អន្តរជាតិ Bazaar បានបើកជា ផ្លូវការនៅសណ្ឋាគារ Ashok នៅរដ្ឋធានី New Delhi ប្រទេសឥណ្ឌា
ផ្សព្វផ្សាយផលិតផលប្រពៃណីរបស់វៀតណាមនៅឥណ្ឌា
ភ្ញៀវទស្សនាពិសារម្ហូបវៀតណាម (រូបថតៈ Huy Bình/Vietnam+) (VOVworld)-នាថ្ងៃទី២៦កុម្ភៈ ផ្សារណាត់សប្បុរសធម៌អន្តរជាតិ Bazaar បានបើកជា  ផ្លូវការនៅសណ្ឋាគារ Ashok នៅរដ្ឋធានី New Delhi ប្រទេសឥណ្ឌា ដោយមានការ  ចូលរួមរបស់តំណាងស្ថានទូតជាច្រើនប្រចាំនៅរដ្ឋធានី New Delhi។ នៅក្នុងផ្សារ  ណាត់នេះ​ស្តង់ទំនិញរបស់វៀតណាមបានតែងលំអគួរឲ្យចាប់អារម្មណ៍ដោយឧទ្ទេស នាមផលិតផលសប្បកម្មវិចិត្រសិល្បៈសប្បូរបែប ដែលទាក់ទាញការចូលរួមរបស់ ទស្សនិកជនច្រើនកុះករ។ អ្នកទស្សនាគឺមានចំណាប់អារម្មណ៍ពិសេសជាមួយនឹង  ម្ហូប Pho និង Nem របស់វៀតណាមផងដែរ។         ផ្សារណាត់សប្បុរសធម៌អន្តរជាតិ Bazaar ជាសកម្មភាពប្រចាំឆ្នាំរបស់អង្គទូត នានាប្រចាំនៅឥណ្ឌា។ ស្ថានទូតវៀតណាមប្រចាំនៅទីនេះតែងតែចូលរួមផ្សារណាត់  នេះជារៀងរាល់ឆ្នាំ៕