ផ្ដល់អាទិភាពពិសេសក្នុងការបែងចែកថវិកាសំរាប់ស្រុកនានានៅតំបន់ដីសណ្ដទន្លេ Cuu Long
21/02/2017 10:54
(VOVworld) - នាព្រឹកថ្ងៃទី២១ កុម្ភៈ គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាវៀតណាម បានពិភាគ្សាអំពីការអនុ ញ្ញាតឲ្យអនុវត្តរបបផ្ដល់អាទិភាពពិសេសក្នុងការបែង ចែក ថវិកាមជ្ឈឹមតាមកម្មវិធីគោលដៅជាតិកសាងជន បទថ្មីដំណាក់កាល២០១៦-២០២០ចំពោះស្រុកនានានៅតំបន់ដីសណ្ដទន្លេ Cuu Long ប៉ែកខាងត្បូងវៀតណាម។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Hoang Van Thang ថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី២១ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បានពិភាគ្សាអំពីការអនុញ្ញាតឲ្យអនុវត្តរបបផ្ដល់អាទិភាពពិសេសក្នុងការបែងចែក ថវិកាមជ្ឈឹមតាមកម្មវិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល២០១៦-២០២០ ចំពោះស្រុកនានានៅតំបន់ដីសណ្ដទន្លេ Cuu Long ប៉ែកខាងត្បូងវៀត ណាម។របាយ ការណ៍របស់រដ្ឋាភិបាលឲ្យដឹងថា ទុនវិនិយោគកសាងផ្ទះសម្បែង និងសំណង់សាធា រណៈជាមធ្យមនៅតំបន់ដីសណ្ដទន្លេ Cuu Long គឺខ្ពស់ច្រើនជាង កំរិតមធ្យមក្នុង ទូទាំងប្រទេស។មូលហេតុគឺដោយសារភូមិសាស្ត្រតំបន់នេះមានលក្ខណៈស្មុគ ស្មាញ់បានជាត្រូវបង្កើនចំណាយដើម្បីដោះស្រាយ។ ដោយហេតុនេះ គណៈកម្មា ធិការអចិន្ត្រៃរដ្ឋសភាបានឯកភាពអនុម័តលើការ អនុវត្តរបបផ្ដល់អាទិភាពពិសេស ក្នុងការបែងចែកថវិកាមជ្ឈឹមចំពោះស្រុកនានានៅតំបន់នេះ៕
Related





