VOV WorldVOV World
បិទបញ្ចប់បុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៥
30/03/2015 10:32
Vovworld-ក្រោយរយៈពេល៤ថ្ងៃប្រព្រឹត្តទៅដ៏ផុលផុស ដោយមានមនុស្សរាប់សែននាក់ចូលរួម​
បិទបញ្ចប់បុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៥
បិទបញ្ចប់បុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៥ (hochiminhcity.gov.vn)         Vovworld-ក្រោយរយៈពេល៤ថ្ងៃប្រព្រឹត្តទៅដ៏ផុលផុសដោយមានមនុស្ស រាប់សែននាក់ចូលរួម​ នាយប់ថ្ងៃទី២៩មិនាបុណ្យទេសចរណ៍ទីក្រុងហូជីមិញ​ លើកទី១១ឆ្នាំ២០១៥ត្រូវបានបិទបញ្ចប់។ ​ដោយប្រធានបទ ចំណាប់អារម្មណ៍ ​បេតិកភ័ណ្ឌពិភពលោកនៅវៀតណាម សំដៅជួយជ្រោមជ្រែងឆ្នាំទេសចរណ៍​ជាតិ Thanh Hoa ២០១៥-តភ្ជាប់បេតិកភ័ណ្ឌពិភពលោក បុណ្យទេសចរណ៍​ឆ្នាំ​នេះ ទីក្រុង ហូជីមិញបានរំលឹកឡើងវិញបណ្ដាកេរ៌្តដំណែលដែលបានអង្គការ​វប្បធម៍ វិទ្យាសាស្ត្រនិងអប់រំអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់​ជា​បេតិកភ័ណ្ឌ ពិភពលោកដោយការស្ថាបនាស្តង់ទំនិញពិព័ណ៌។ លោក Nguyen Huu Tho ប្រធាន សមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖         “ថ្ងៃបុណ្យមានឥទ្ធិពលដល់ការត្រិះរិះរបស់សហគមន៍និយាយរួមនិង​ទេសចរណ៍ និយាយដោយឡែកដើម្បីយល់ថាត្រូវការពារបេតិកភ័ណ្ឌរបស់យើង។ ​ប្រធានបទ នោះក៏មានការជះឥទ្ធិពលដល់ប្រជាជនដំបន់និងពិភពលោក ជួយឲ្យ​គេ​យល់បាន បេតិកភ័ណ្ឌរបស់វៀតណាមដើម្បីមកទស្សនាលំហែកាយនិង​សហប្រតិបត្តិការ៕”