បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមគាំទ្រវិនិយោគិនបរទេសចូលរួមដំណើការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
05/02/2015 11:27
(VOV-បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមគាំទ្រវិនិយោគិនបរទេសចូលរួមដំណើការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។

បក្សរដ្ឋរដ្ឋាភិបាលវៀតណាមគាំទ្រវិនិយោគិនបរទេសចូលរួមដំណើការរៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញ (Image: VOV) (VOV) -បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមគាំទ្រវិនិយោគិនបរទេសចូលរួមដំណើការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ នេះគឺជាការអះអាង របស់លោក Vu Van Ninh ឧបនាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងជំនួបសន្ទនា ជាមួយលោក Edward Tucker ប្រធាននិងជាអគ្គនាយកក្រុមហ៊ុធានារ៉ាប់រង អាយុជីវិត AIA នៃសម្ព័ន្ធក្រុមហ៊ុន AIG របស់អាមេរិក។ លោក Vu Van Ninh បានវាយតំលៃខ្ពស់សកម្មភាពអាជីវកម្មរបស់ AIA ក៏ដូចជាបណ្ដាការ រួមវិភាគទានរបស់អង្គភាពអាជីវកម្មនៅក្នុងការងារសុខុមាលភាពសង្គម របស់វៀតណាម និងលោកបានអះអាងថា៖ បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម កំពុងប្តេជ្ញាអនុវត្តការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញយ៉ាងខ្លាំងក្លា បើកចេញឱកាសជាច្រើនសំរាប់វិនិយោគិននានា នៅក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ថា៖ តម្រូវការខាងវិនិ យោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាមដោយប្រភពទុនយូរអង្វេង និង AIA អាចចូលរួមបណ្ដាគំរោងការណ៍នេះដែរ៕
Related





