បក្សរដ្ឋជានិច្ចកាលចងចាំនិងរំលឹកគុណូបការៈដ៏ធំធេងរបស់យុទ្ធជនកម្មាភិបាលនានា
27/07/2015 08:33
(VOVworld) - នេះគឺជាការ អះអាងរបស់ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang ក្នុងជំនួបសំណេះ សំ ណាលជាមួយអតីតយុទ្ធជននៃកងពលធំលេខ៣១៣ និងលេខ៣១៤នាព្រឹកថ្ងៃទី២៧ កក្កដានៅរដ្ឋធានី ហាណូយ។

(VOVworld) - បក្ស រដ្ឋជានិច្ចកាលចងចាំនិងរំលឹកគុណូបការៈដ៏ធំធេងរបស់យុទ្ធ ជន កម្មាភិបាលនានាក្នុងដំណាក់កាលតស៊ូការពារមាតុប្រទេស។នេះគឺជាការអះ អាងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ក្នុងជំនួបសំណេះសំណាល ជាមួយអតីតយុទ្ធជននៃកងពលធំលេខ៣១៣និងលេខ៣១៤នាព្រឹកថ្ងៃទី២៧ កក្កដានៅរដ្ឋធានីហាណូយ។កងពលធំលេខ៣១៣និងលេខ៣១៤គឺជាកងពលធំ ដែលបានប្រយុទ្ធដ៏អង់អាចក្លាហានមោះមុតនៅសមរភូមិ Vi Xuyen ខេត្ត Ha Giang ក្នុងសង្គ្រាមការពារព្រំដែនភាគខាងជើងរបស់មាតុប្រទេស។លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ “អ្នកដែលបានពលីកម្មដើម្បីមាតុប្រទេស អ្នកដែលកំពុងរស់ ជាពិសេសគឺអ្នកមាន សិទ្ធិអំណាចមិនត្រូវ ភ្លេចនូវគុណូបការៈរបស់អ្នកដែលពលីជីវិតដើម្បីមាតុប្រទេស ឡើយ។ប្រវត្តិសាស្ត្រ៤ពាន់ឆ្នាំរបស់វៀតណាមគឺដូច្នេះនិងបក្សកុម្មុយនីស្តវៀត ណាមត្រូវពង្រីកថែមទៀតប្រពៃណីរបស់ប្រជាជតិដែរ។លោកប្រធានហូជីមិញ បានផ្ដែផ្ដាំអំពីប្រពៃណីតងស្នងសងគុណនេះនិងយើងត្រូវអនុវត្តល្អនូវការផ្ដែផ្ដាំ របស់លោក”៕
Related





