បក្សរដ្ឋជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន។
26/02/2013 10:30
VOV-នាព្រឹកថ្ងៃទី២៦កុម្ភៈនៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនធ្វើការ ជាមួយគណៈកម្មាធិការសាសនារដ្ឋាភិបាល។

VOV-នាព្រឹកថ្ងៃទី២៦កុម្ភៈនៅក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនធ្វើការ ជាមួយគណៈកម្មាធិការសាសនារដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់រាល់លទ្ធផលដែលជួរកម្មាភិបាលធ្វើការងារសាសនាទទួល បានក្នុងឆ្នាំកន្លងទៅ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថាបណ្ដាស្ថាប័នមាន សម័ត្ថកិច្ចត្រូវបូកសរុបវាយតំលៃបណ្ដាឯកសារច្បាប់ការកំណត់របស់រដ្ឋអំពី ជំនឿសាសនា ត្រូវដំណើរការបូកសរុបយ៉ាងឆាប់រហ័សបទបញ្ញត្តិជំនឿសាសនា។ “ភារកិច្ចរបស់យើងត្រូវធានាក្នុងក្របខ័ណ្ឌច្បាប់ដើម្បីប្រជាជនធ្វើសកម្មភាពសាសនាយ៉ាងធម្មតាតាមច្បាប់។ បក្សរដ្ឋគោរពនូវតម្រូវការនេះ។ ទន្ទឹមនឹងនោះ ត្រូវប្រុងប្រយ័ត្នចំពោះរាល់ឧបាយកលដែលអានុភាពអមិត្តមូលបង្កាច់បំប្លែងបង្ក អុកឡុកបណ្ដាលឲ្យបែកបាក់ផែនមហាសាមគ្គីប្រជាជាតិ។” នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏រំលឹកត្រូវយកចិត្តទុកដាក់ថែមទៀតដល់ ការងារឃោសនាដើម្បីសាធារណៈមតិ ពិសេសគឺសាធារណៈមតិអន្តរជាតិយល់ ច្បាស់យល់ត្រឹមត្រូវអំពីគោលនយោបាយផ្លាស់ប្តូរថ្មីនិងការប្រែប្រួលសកម្មរបស់ ជីវភាពសាសនានៅវៀតណាម៕
Related







