VOV WorldVOV World
បំផុសទិវាមីក្រូសារជាតិឆ្នាំ២០១៥
25/05/2015 09:10
(VOV)_ទិវាមីក្រូសារជាតិ ឆ្នាំ ២០១៥ ដោយមានសារ៖ មីក្រូសារជាតិចាំ​បាច់សំរាប់ការរីកធំធាត់និងវិវឌ្ឍន៍របស់កុមារ ត្រូវបានក្រសួងសុខាភិ​បាលវៀតណាម បំផុសឡើងនាព្រឹកថ្ងៃទី២៥ ឧសភា នៅរដ្ឋធានីហា​ណូយ។
បំផុសទិវាមីក្រូសារជាតិឆ្នាំ២០១៥
បំផុសទិវាមីក្រូសារជាតិឆ្នាំ២០១៥ (VOV)_ទិវាមីក្រូសារជាតិ ឆ្នាំ ២០១៥ ដោយមានសារ៖ មីក្រូសារជាតិចាំ​បាច់ សំរាប់ការរីកធំធាត់និងវិវឌ្ឍន៍របស់កុមារ ត្រូវបានក្រសួងសុខាភិ​បាលវៀតណាម  បំផុសឡើងនាព្រឹកថ្ងៃទី២៥ ឧសភា នៅរដ្ឋធានីហា​ណូយ។ មីក្រូសារជាតិដើរតួ នាទីដ៏សែនសំខាន់ចំពោះសុខ​ភាពរបស់​មនុស្ស ជាពិសេសគឺការរីកធំធាត់ និង ការរីកចំរើនផ្នែកខួរក្បាលរបស់កុមារ។ លោក Truong Dinh Bac អនុប្រធាន នា យកដ្ឋានសុខាភិបាលបង្ការ ​ក្រសួងសុខាភិបាលវៀតណាម បានអោយដឹងថា៖           “ ដើម្បី​អនុវត្តទិវាមីក្រូសារជាតិ ឆ្នាំ ២០១៥ ប្រកបដោយ​ប្រសិទ្ធិភាព ខ្ញុំស្នើ អោយយើងទាំងអស់គ្នាត្រូវរៀបចំ ណែនាំ និង​​អនុវត្តសកម្មភាពបំពេញបន្ថែមវីតាមីនអា ប្រកបដោយប្រសិទ្ធិភាព​សំរាប់កុមារ​​ក្នុងទិវាមីក្រូសារជាតិ ថ្ងៃទី១ និង ទី២ មិថុនា ឆ្នាំនេះ។ ជំរុញខ្លាំង និងអនុវត្តន៍​ប្រសិទ្ធិភាពការងារបង្ការ ទប់ទល់ នឹងស្ថានភាពកង្វះអាហារូបត្ថម្ភ ខ្វះមីក្រូ​សារ​ជាតិ​ចំពោះមាតា និងកុមារ បង្កើន ការងារឃោសនា អប់រំអំពីជីវជាតិ៕”