បំផុសការប្រឡងដណ្តើមពានរង្វាន់សារព័ត៌មានដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូលលើកទី១៣
19/06/2017 10:47
(VOVWORLD) -នាព្រឹកថ្ងៃទី១៩មិថុនានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមបានបំផុសពានរង្វាន់សារព័ត៌មាន “ដើម្បីបុព្វហេតុមហាសាមគ្គីជាតិ ទាំងមូល”លើកទី១៣ឆ្នាំ ២០១៧- ២០១៨។

ទិដ្ឋភាពនៃពិធីបំផុសការប្រឡងដណ្តើមពានរង្វាន់សារព័ត៌មានដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូលលើកទី១៣ (រូបថតៈ TTXVN) លោក Nguyen Thien Nhan ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញបានអញ្ជើញចូលរួមក្នុងពិធីនេះ។ សារព័ត៌មានដែលចូលរួមក្នុងពានរង្វាន់នេះ រួមមាន កាសែតបោះពុម្ភ វិទ្យុ ផ្សាយសម្លេង កាសែតអេឡិចត្រូនិកនិងរូបថតសារព័ត៌មានផងដែរ។ ពានរង្វាន់នេះ នឹងបានប្រកាសចំទៅនឹងឱកាសរំលឹកខួបលើកទី៨៨នៃទិវាប្រពៃណីរណសិរ្សមាតុ ភូមិវៀតណាម (ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៨)។ ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan និងតំណាងចូលរួមបានបើកឲ្យដំណើរការទស្សនាវដ្តី អេឡិចត្រូនិករណសិរ្ស៕
Related





