VOV WorldVOV World
បង្ហាញមុខគណៈប្រតិបត្តិសហភាពពលករស្រុក Truong Sa
17/07/2014 11:07
Vovworld-ពិធីបង្ហាញមុខគណៈប្រតិបត្តិសហភាពពលករស្រុក Truong Sa ខេត្ត Khanh Hoa បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦កក្កដា
បង្ហាញមុខគណៈប្រតិបត្តិសហភាពពលករស្រុក Truong Sa
បង្ហាញមុខគណៈប្រតិបត្តិសហភាពពលករស្រុក Truong Sa (vietnamplus.vn)         Vovworld-ពិធីបង្ហាញមុខគណៈប្រតិបត្តិសហភាពពលករស្រុក Truong Sa ខេត្ត Khanh Hoa បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦កក្កដានៅយោធភូមិភាគទី៤ កងទ័ពជើងទឹកវៀតណាម។​ តាមនោះ គណៈប្រតិបត្តិសហព័ន្ធពលកម្មស្រុក Truong Sa មាន​សមាជិកចំនួន៥។ នាបច្ចុប្បន្ន សហភាពពលករស្រុក Truong Sa មានសហជីព​មូលដ្ឋានចំនួន៤រួមមាន សហជីពលើដីគោកនិងសហជីពចំនួន៣ នៅបណ្ដាកោះ Truong Sa Lon, Sinh Ton និង Song Tu Tay។         ថ្លែងមតិនៅពិធីនេះ អនុប្រធានសហព័ន្ធសហជីពពលកម្មវៀតណាម​លោក Tran Van Ly បានសង្កត់ធ្ងន់ថា សហភាពពលករស្រុក Truong Sa ត្រូវ​សហការជិត ស្និទ្ធជាមួយរដ្ឋអំណាចអនុវត្តវិធានការជួយឧបត្ថម្ភពលករ កសាង​យន្តការគោល នយោបាយជួយឧបត្ថម្ភឲ្យអ្នកនេសាទអាជីវកម្មជលផលនៅ​កន្លែងនេសាទ Hoang Sa និង Truong Sa ទន្ទឹមនឹងនោះសកម្មកសាងស្រុក Truong Sa អភិវឌ្ឍន៍លើគ្រប់ វិស័យអំពីសេដ្ឋកិច្ចសង្គម សន្តិសុខ-ការពារជាតិ៕

More