VOV WorldVOV World
បង្កើនទំនាក់ទំនងលើច្រើនវិស័យរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាហៃទី
20/06/2017 09:21
(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជានខ្ពស់នៃព្រឹទ្ធសភាហៃទី ដែលដឹកនាំដោយប្រធានព្រឹទ្ធសភាលោក Youri Latortue និងលោកជំទាវកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ មិថុនា។
បង្កើនទំនាក់ទំនងលើច្រើនវិស័យរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាហៃទី
 បង្កើនទំនាក់ទំនងលើច្រើនវិស័យរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាហៃទី ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជានខ្ពស់នៃព្រឹទ្ធសភាហៃទី ដែលដឹកនាំដោយប្រធានព្រឹទ្ធសភាលោក Youri Latortue និងលោកជំទាវកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ មិថុនា។ នៅក្នុងជំនួបសន្ទនាបន្តាប់ពីពិធីទទួលបដិសណ្ឋារកិច្ចកាលពីល្ងាចថ្ងៃទី ១៩ មិថុនានោះ ប្រធានរដ្ឋសភាវៀតណាមមានស្នើឲ្យហៃទីនឹងមានសម្លេងគាំទ្រគោលការណ៍ឥតងាករេរបស់វៀតណាមគឺដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ស្ដីពីសំណើរបើកស្ថានទូតនោះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការដែលហៃទីបើកស្ថានទូត និងចាត់បញ្ជូនតំណាងប្រចាំនៅហាណូយ។       រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាហៃទី លោក Youri Latortue ស្នើឲ្យវៀតណាមជួយឧបត្ថម្ភហៃទីលើវិស័យកសិកម្ម ផ្លាស់ប្ដូរបច្ចេកទេស ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ជាដើម។ លោកស្នើឲ្យវៀតណាមជួយឧបត្ថម្ភក្នុងកិច្ចការសមភាពភេទ ដោយចាត់ទុកថាវៀតណាមមានបទពិសោធន៍ក្នុងកិច្ចការនេះ។       ស្ដីពីបញ្ហានៅសមុទ្រខាងកើត ប្រធានព្រឹទ្ធសភាហៃទីបានអះអាងថា ហៃទីជានិច្ចកាលសង្កត់ធ្ងន់ទៅលើការគោរពច្បាប់ ហើយនេះមិនត្រឹមតែជាគោលជំហររបស់ហៃទីបណ្ណោះទេ ថែមទាំងជាគោលជំហររបស់ប្រទេសជាសមាជិកនៃតំបន់ Caribe ទាំង ១៤ ដែលគោរពច្បាប់អន្តរជាតិ។          ប្រធានទាំងពីររូបបានឯកភាពគ្នាបង្ដើតក្រុមសមាជិកសភាមិត្តភាព ទ្វេភាគីឲ្យបានឆាប់ៗ ជំរុញសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ បង្កើនការយល់ដឹង និងជឿទុកចិត្តគ្នាទៅវិញទៅមក ហើយបង្កើនទំនាក់ទំនងជិតស្និទ្ធលើវេទិកាអន្តរសភាដូចជា IPU APF ៕