VOV WorldVOV World
បង្កើនការជួយឧបត្ថម្ភនិងការទាក់ទងផ្ទាល់ជាមួយច្បាប់សម្រាប់នារីនៅវៀតណាម
07/12/2015 10:53
(VOVworld)-នាថ្ងៃទី៧ធ្នូនៅទីក្រុងហាណូយ ស្ថាប័នអ.ស.បស្តីពីសមភាពភេទ និងប្រគល់សិទ្ធិសម្រាប់នារី (UN Women)
បង្កើនការជួយឧបត្ថម្ភនិងការទាក់ទងផ្ទាល់ជាមួយច្បាប់សម្រាប់នារីនៅវៀតណាម
(VOVworld)-នាថ្ងៃទី៧ធ្នូនៅទីក្រុងហាណូយ ស្ថាប័នអ.ស.បស្តីពីសមភាពភេទ និងប្រគល់សិទ្ធិសម្រាប់នារី (UN Women)បាបរួមសហការជាមួយក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលា ស្តីពី “ការ បង្កើនការជួយឧបត្ថម្ភនិងការទាក់ទងផ្ទាល់ជាមួយ ច្បាប់សម្រាប់នារីនៅវៀតណាម”។​ថ្លែងមតិនៅក្នុងពិធីបើកសិក្ខាសាលា លោក ស្រី Shoko Ishikawa  ប្រធានស្ថាប័ន អ.ស.បស្តីពីសមភាពភេទ និងប្រគល់សិទ្ធិ សម្រាប់នារីនៅវៀតណាមបានសង្កត់ធ្ងន់ថា ច្បាប់ជួយឧបត្ថម្ភខាងគតិយុត្តិបាន ចេញផ្សាយនាឆ្នាំ២០០៦ ហើយការធ្វើវិសោធនកម្មក្រមច្បាប់នេះ នឹងនាំមកឱ កាសជាច្រើន ដើម្បីដោះស្រាយចំណុចនៅសេសសល់ក្នុងក្របខ័ណ្ឌច្បាប់។ តាម​នោះលើកកំពស់លទ្ធភាពទាក់ទង់ផ្ទាល់ជាមួយច្បាប់សម្រាប់នារីនៅវៀតណាម។         នៅសិក្ខាសាលានេះដែរ តំណាងជាច្រើនបានលើកឡើងរាល់ការសាកល្បង ក៏ដូចជាសំណើរក្នុងបំណងលើកកំពស់សិទ្ធិទាក់ទង់ផ្ទាល់ជាមួយច្បាប់របស់ នារី នៅវៀតណាម ព្រមទាំងសង្កត់ធ្ងន់ទៅលើការអនុវត្តបទដ្ឋានអន្តរជាតិ និង ចែករំ លែកបទពិសោធន៍ជាក់ស្តែងពីគំរោងការប្រកបដោយប្រសិទ្ធិភាពជាច្រើនលើ ទូទាំងពិភពលោកផងដែរ៕