VOV WorldVOV World
បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាមនិងហុងគ្រី
09/11/2015 10:30
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភា វៀតណាមលោក Nguyen Sinh Hung ប្រធានរដ្ឋសភា
បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាមនិងហុងគ្រី
បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាមនិងហុងគ្រី (VOV)         Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធានរដ្ឋសភាហុងគ្រីលោក Kover Laszlo បានចាប់​ផ្ដើម​ ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់១៣វិច្ឆិកា។ នាព្រឹក ​ថ្ងៃ​ទី៩វិច្ឆិកាបន្ទាប់ពីពិធីទទួលជាផ្លូវការប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងប្រធានរដ្ឋសភាហុងគ្រីលោក Kover Laszlo បានដំណើរ​ការ​ចរចារ។         ប្រធានរដ្ឋសភា Nguyen Sinh Hung ជឿជាក់ថា ដំណើរទស្សនកិច្ច​នឹង​បង្កើត របត់ថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននិតិបញ្ញត្តិនិង​ប្រជាជននៃ ប្រទេសទាំងពីរ។ វៀតណាមជានិច្ចកាលចាត់ទុកហុងគ្រីជាមិត្តភក្តិ​ជឿ​ទុកចិត្តក្នុង សហភាពអឺរ៉ុប (EU)។ វៀតណាមត្រៀមខ្លួនជាស្រេចជាស្ពាន​តភ្ជាប់​​ជំរុញទំនាក់ ទំនងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងហុងគ្រីនិងដំបន់អាស៊ី-អាគ្នេយ៍(អាស៊ាន) ទន្ទឹមនឹងនោះចង់ឲ្យហុងគ្រីជាស្ពានតភ្ជាប់រវាងវៀតណាមនិង​សហភាពអឺរ៉ុប (EU)។         រីឯប្រធានរដ្ឋសភាហុងគ្រីលោក Kover Laszlo បានវាយតំលៃខ្ពស់​សកម្មភាព​ ផ្លាស់ប្តូរគណៈប្រតិភូត្រូវបានរក្សាជាប្រចាំរវាងប្រទេសទាំងពីរ ពិសេស​គឺលទ្ធផល​ ល្អប្រសើរពីការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង​រដ្ឋសភាវៀតណាមនិង ​ហុងគ្រីដែលបានចុះហត្ថលេខានាឆ្នាំ២០០៩ នាំទំនាក់​ទំនងនៃប្រទេសទាំងពីរ រដ្ឋសភាទាំងពីរឡើងកំពស់ថ្មី។ អះអាងនូវអាទិភាព​កិច្ចការ​បរទេសរបស់ហុងគ្រីឆ្ពោះ ​ទៅទិសខាងកើត ក្នុងនោះមានវៀតណាមផង ដើម្បី​តភ្ជាប់ដៃគូសេដ្ឋកិច្ចថ្មីបន្ទាប់​ពី ​វិបត្តិ​ហិរញ្ញវត្ថុនៅទ្វីបអឺរ៉ុប។         ក្នុងឱកាសនេះ ក្រោមការធ្វើក្សិណសាក្សីរបស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ប្រធានរដ្ឋសភាហុងគ្រី Kover Laszlo បានប្រគល់​គ្រឿង​ឥស្សារិយយស ​ដោយប្រធានាធិបតីហុងគ្រីជូនសាស្ត្រចារ្ស Vu Khieu ជាជន​វៀតណាមម្នាក់ក្នុង​ ចំណោម​ជនវៀតណាមដើមដំបូងទៅរៀនសូត្រ ស្រាវជ្រាវនិង​ធ្វើការនៅហុងគ្រី​តាំង​ ពីឆ្នាំ១៩៥៩មក។         នាយប់ថ្ងៃដដែលប្រធានរដ្ឋសភា Nguyen Sinh Hung បានធ្វើជាអធិបតីពិធី​ ជប់លៀងស្វាគមន៍ប្រធានរដ្ឋសភាហុងគ្រី Kover Laszlo និងសមាជិកក្នុង​គណៈ​ប្រតិភូ៕