VOV WorldVOV World
បង្កើនអាត្រានារីចូលរួមរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
06/11/2015 09:28
(VOVworld) - នាព្រឹកថ្ងៃទី៦ វិច្ចិកា នៅរដ្ឋធានីហា ណូយរបស់វៀតណាមបាន ប្រព្រឹត្តទៅសិក្ខាសាលា សំដៅចែករំលែកបទពិសោធន៍ក្នុងការជំរុញការចូល រួម របស់នារីក្នុងរដ្ឋសភានិង ក្រុមប្រឹក្សាប្រជាជនគ្រប់ ជាន់ថ្នាក់។
បង្កើនអាត្រានារីចូលរួមរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
អាត្រាសមាជិការក្នុងរដ្ឋសភាវៀតណាមនីតិកាលទី១៣គឺ២៤% (VOVworld) - នាព្រឹកថ្ងៃទី៦ វិច្ចិកា នៅរដ្ឋធានីហាណូយរបស់វៀតណាមបានប្រព្រឹ ត្តទៅសិក្ខាសាលាសំដៅចែករំលែកបទពិសោធន៍ក្នុងការជំរុញការចូលរួមរបស់នារី ក្នុងរដ្ឋសភានិង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Nguyen Trong Dam បានឲ្យដឹងថា ការបង្កើនអាត្រានារីក្នុងស្ថាប័នដោយប្រជាជនជ្រើស តាំងគឺជាគោល ដៅសំខាន់ពិសេសក្នុងគោលដៅបង្កើនការចូលរួមរបស់នារីក្នុង មុខតំណែងគ្រប់ គ្រង​ ដឹកនាំ សំដៅកាត់បន្ថយជាបណ្ដើរៗនូវគំលាតភេទលើ វិស័យនយោបាយ។ លោក Nguyen Trong Dam បានឲ្យដឹងថែមទៀតថា៖ “ខំប្រឹងប្រែងសំរេចបានគោលដៅសមភាពភេទពិតជាដំណើរការយូរអង្វែងមួយ ហើយទាមទារឲ្យយើងត្រូវខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការចេញផ្សាយ និងអនុវត្តន៍គោលនយោបាយក៏ដូចជាស្វែងរកយន្តការសមស្របនានាដើម្បីនារី និងកុមារីបានចូលរួមនិងទទួលផលប្រយោជន៍ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ក្នុង នោះមានការដែលនារីត្រូវបានជ្រើសតាំងឲ្យកាន់តំណែងមានលក្ខណៈសំរេច កំណត់ដើម្បីពង្រីកនូវតួនាទីរបស់ខ្លួនក្នុងសង្គម”៕