VOV WorldVOV World
បង្កើតទីក្រុង Song Cong (ខេត្ត Thai Nguyen)
02/07/2015 08:27
(VOVworld) - នាយប់ថ្ងៃទី១ កក្កដា នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម​ បានប្រព្រឹត្តទៅពិធី ប្រកាសសេចក្ដីសំរេចចិត្តរបស់គណៈកម្មាធិការ អចិន្ត្រៃ រដ្ឋសភាវៀតណាមស្ដីពីការបង្កើតទីក្រុង Song Cong និងរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០នៃទិវាបង្កើតទីប្រជុំជន Song Cong (ឥឡូវជាទីក្រុង Song Cong)។
បង្កើតទីក្រុង Song Cong (ខេត្ត Thai Nguyen)
(VOVworld) - នាយប់ថ្ងៃទី១ កក្កដា នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម​ បានប្រព្រឹត្តទៅពិធីប្រកាសសេចក្ដីសំរេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា វៀតណាមស្ដីពីការបង្កើតទីក្រុង Song Cong និងរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទិវាបង្កើតទីប្រជុំជន Song Cong (ឥឡូវជាទីក្រុង Song Cong)។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើរឲ្យទីក្រុង Song Cong នាពេលខាងមុខម្ចាស់ការពង្រីកឧត្តមភាពនៃតំបន់ ប្រមូលផ្ដុំអភិវឌ្ឍន៍អស់ពី សក្ដានុភាពនៃទីក្រុង ដោះស្រាយឲ្យបានល្អនូវបញ្ហា សង្គមនានា ព្រមទាំងជំរុញ ខ្លាំងដំណើរការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងមតិនៅពិធីនេះ (រូបថត៖VGP) “បន្តអនុវត្តប្រកបដោយជោគជ័យសេចក្ដីសំរេចចិត្តមជ្ឈឹមលេខ៤ស្ដីពីការកសាង បក្សនិងសារាចរណ៍របស់ការិយាល័យនយោបាយស្ដីពីការសិក្សារៀនសូត្រនិង ធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។ប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយ ភាពខ្ជះ ខ្ជាយ រៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតបក្សភាគគ្រប់ជាន់ ថ្នាក់ រួមចំ ណែកក្នុងជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២”៕