VOV WorldVOV World
បង្កើតគណៈកម្មាធិការអាស៊ាននៅក្រុង La Hay ហូឡង់
09/11/2015 10:32
Vovworld-នាថ្ងៃទី៦វិច្ឆិកា ដោយទទួលបានការឯកភាពរបស់ រដ្ឋមន្ត្រីការបរទេស​ប្រទេសអាស៊ាននានា
បង្កើតគណៈកម្មាធិការអាស៊ាននៅក្រុង La Hay ហូឡង់
បង្កើតគណៈកម្មាធិការអាស៊ាននៅក្រុង La Hay ហូឡង់ (VNP)         Vovworld-នាថ្ងៃទី៦វិច្ឆិកា ដោយទទួលបានការឯកភាពរបស់រដ្ឋមន្ត្រីការបរទេស​ ប្រទេសអាស៊ាននានាលើមូលដ្ឋានសំបុត្រយល់ព្រមនៃអគ្គលេខាធិការអាស៊ាន លោក Le Luong Minh និងការកំណត់ទាក់ទិននានារបស់អាស៊ាន គណៈកម្មាធិការ​ អាស៊ាន​ប្រចាំនៅក្រុង La Hay (ACTH) បានបង្កើតនិងដាក់ឲ្យដំណើរការ។ ស្ថានទូត វៀតណាមប្រចាំនៅព្រះរាជាណាចក្រហូឡង់បានធ្វើជាអធិបតីសម័យប្រជុំលើកទី១។ នៅសម័យប្រជុំនេះបណ្ដាសមាជិកអាស៊ានបានឯកភាពគោលដៅនិង​សកម្មភាពនៃ គណៈកម្មាធិការសំដៅបង្កើនការផ្សព្វផ្សាយលើកកំពស់រូបភាព​អាស៊ាននៅហូឡង់ក៏ ដូចជាបង្កើនចំណងមិត្តភាពរវាងអាស៊ាននិងហូឡង់។ ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំ នៅហូឡង់លោក Nguyen Van Doan ត្រូវបាន​ជ្រើសតាំងជាប្រធានប្តូរវេណដំបូងនៃ គណៈកម្មាធិការអាស៊ានប្រចាំនៅក្រុង La Hay៕