បង្កើតសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុប
30/10/2016 08:55
(VOVworld)- មហាសន្និបាតលើកទី១នៃសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបបាន ប្រព្រឹត្តទៅនៅរដ្ឋធានី Praha នៃសាធារណរដ្ឋឆែកនាថ្ងៃទី២៩តុលានោះ
លោក Hoang Dinh Thang ប្រធានសមាគមជនវៀតណាមនៅឆែកកាន់ ដំណែងជាប្រធានដើមដំបូងរបស់សម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុប (VOVworld)- មហាសន្និបាតលើកទី១នៃសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបបាន ប្រព្រឹត្តទៅនៅរដ្ឋធានី Praha នៃសាធារណរដ្ឋឆែកនាថ្ងៃទី២៩តុលានោះបានគូស សញ្ញាជាផ្លូវការនៃការចាប់បដិសន្ធិរបស់អង្គការឯកភាពបណ្តាសមាគមជនវៀត ណាមនៅអឺរ៉ុប។ ចូលរួមក្នុងពិធី លោកស្រី Truong Thi Ngoc Anh អនុប្រធានគណៈ កម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានវាយតម្លៃថា៖ “កាដែលសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបបានចាប់បដិសន្ធិនេះនឹងកាន់តែរឹត បន្តឹងទំនាក់ទំនងរវាងបណ្តាសហគមន៍ជនវៀតណាមនៅតាមប្រទេសអឺរ៉ុបជាមួយ គ្នា។ តាមរយៈអង្គការ នេះ ជនវៀតណាមនៅអឺរ៉ុបមានឱកាសចែករំលែកព័ត៌មាន និងបង្ករលក្ខណៈងាយ ស្រួមដើម្បីអាណិកជនអាចជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត តាមរយៈ អង្គការនេះអាណិកជនវៀតណាមនឹងមានសកម្មភាពជាក់ ស្តែងជាច្រើនឆ្ពោះទៅស្រុក កំណើត មាតុប្រទេស”។ មហាសន្និបាតបានជ្រើសតាំងគណៈប្រតិបត្តិរួមមានសមាជិកចំនួន៣០នាក់ ដោយលោក Hoang Dinh Thang ប្រធានសមាគមជនវៀតណាមនៅឆែកកាន់ ដំណែងជាប្រធានដើមដំបូងរបស់សម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបផងដែរ៕
Related





